- 2019-06-06 06:54:52
- ព័ត៌មាន
Apple ធ្វើឲ្យស្រួល ចង់ដំឡើង iOS 13 សាកល្បង មិនបាច់ប្រើ iTunes ទេ
- 2019-06-06 06:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ធ្វើឲ្យស្រួល ចង់ដំឡើង iOS 13 សាកល្បង មិនបាច់ប្រើ iTunes ទេ
ចន្លោះមិនឃើញ
អនុប្រធានផ្នែក Software Engineering របស់ Apple លោក Craig Federighi បានចេញមុខបញ្ជាក់ថា នៅពេលដែល iOS 13 និង iPadOS ចេញឲ្យប្រើសាកល្បងនៅខែកក្កដាខាងមុខ គ្រប់គ្នាអាចដំឡើងបានដោយមិនបាច់ប្រើកម្មវិធី iTunes នោះទេ។
លោកបានបញ្ជាក់ដូចនេះថា ៖ "ពេលដែលប្រភេទ Public Beta រួចរាល់សម្រាប់ការសាកល្បង វានឹងបញ្ចេញតាមរយៈ OTA”។ OTA គឺមានន័យថា Over The Air ដែលមានន័យថាអ្នកអាចដោនឡូដ iOS 13 ឬ iPadOS ដើម្បីដំឡើងលើឧបករណ៍បានដូចជាការអាប់ដេតជំនាន់ iOS រាល់ដង តាមរយៈការភ្ជាប់ជាមួយ Wi-Fi។
បច្ចុប្បន្ននេះ Apple បានបញ្ចេញ iOS 13 ប្រភេទ Beta ដល់ Developer ដើម្បីស្វែងរកកំហុសឆ្គងលើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះ ហើយការដំឡើងប្រភេទ Beta នេះមានភាពស្មុគស្មាញខ្លាំង៕
ចុចអាន៖