- 2019-06-06 02:11:15
- ព័ត៌មាន
កង់ឡានអត់ខ្យល់ នឹងលេចមុខនៅឆ្នាំ ២០២៤ (វីដេអូ)
- 2019-06-06 02:11:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់ឡានអត់ខ្យល់ នឹងលេចមុខនៅឆ្នាំ ២០២៤ (វីដេអូ)
ចន្លោះមិនឃើញ
កង់រថយន្តគ្មានខ្យល់បានស្ថិតក្នុងដំណើរការស្រាវជ្រាវ និងអភិវឌ្ឍន៍រាប់ឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំ ២០២៤ ខាងមុខនេះ វានឹងមានប្រើលើរថយន្តច្រើនប្រភេទដែលលក់លើទីផ្សារ។
កង់គ្មានខ្យល់នេះឈ្មោះថា UPTIS ដែលរួមបង្កើតឡើងដោយក្រុមហ៊ុន Michelin និងក្រុមហ៊ុន General Motor ដោយការសាកល្បងលើកង់នេះនឹងចាប់ផ្ដើមនៅចុងឆ្នាំ ២០១៩ ជាមួយរថយន្ត Chevrolet Bolts។
កង់គ្មានខ្យល់មានគុណសម្បត្តិជាច្រើន ដោយមិនចេះធូរ ឬមិនចេះធ្លាយ ហើយអ្នកបើកបរក៏មិនបាច់បារម្ភអំពីសម្ពាធខ្យល់ក្នុងកង់ដូចមុនទៀតដែរ។ មួយវិញទៀតក៏ជួយដល់បរិស្ថានមួយផ្នែកផងដែរ។ Michelin បានប៉ាន់ស្មានថាសម្បកកង់រថយន្ត ២០០ លានសម្រាប់ត្រូវបានបោះចោលជារៀងរាល់ឆ្នាំដោយសារធ្លាយ និងសឹករេចរឹល ដែលនេះជាការខ្ជះខ្ជាយមួយ ហើយវាអាចកាត់បន្ថយបានដោយកង់ដែលគ្មានខ្យល់៕
ចុចអាន៖