• 2019-06-05 02:11:18
  • ព័ត៌មាន

ធ្លាប់ជារថយន្តលក់ដាច់ខ្លាំង ពេលនេះ Pruis c គេឈប់ផលិតហើយ

  • 2019-06-05 02:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota បាន​ចេញ​មុខ​មក​បញ្ជាក់​ពី​អនាគត​រថយន្ត​មួយ​ម៉ូដែល​នៅ​ក្នុង​ត្រកូល Toyota Prius គឺ Prius C ដែល​ខ្លួន​នឹង​កាត់​បន្ថយ​ការ​ផលិត ឈាន​ទៅ​រក​ការ​ឈប់​ផលិត​រថយន្ត​នេះ​តែ​ម្ដង។ ហេតុផល​ចម្បង​នោះ​គឺ Prius C មាន​ទីផ្សារ​តូច​ លក់​មិន​សូវ​ដាច់​ឡើយ បើ​ប្រៀប​ធៀប​ទៅ​នឹង Prius ផ្ទាល់និង Prius Prime។

Prius C ជំនាន់ចុងក្រោយបង្អស់ឆ្នាំ ២០១៩

ម៉្យាង​ទៀត ការ​ចេញ​រថយន្ត Corolla ប្រភេទ Hybrid ធ្វើ​ឲ្យ​ Prius C កាន់​តែ​មាន​ភាព​លំបាក​ក្នុង​ការ​លក់​ចេញ​ទៀត។ Toyota Prius C គឺ​ជា​រថយន្ត​ដែល​មាន​រាង​តូច​ជាង Prius ធម្មតា ងាយ​ស្រួល​ចូល​ចត ហើយ​មាន​អត្រា​ស៊ី​សាំង​ជា​មធ្យម​តែ ៥,១១ លីត្រ ប៉ុណ្ណោះក្នុង​ចម្ងាយ​ផ្លូវ ១០០ គ.ម។

Toyota Corolla Hybrid ស៊េរី​ឆ្នាំ ២០២០

យ៉ាង​ណា​មិញ គូ​ប្រជែង​ដែល​ចេញ​ថ្មីពី​ក្រុមហ៊ុន​តែ​មួយ​គឺ Toyota Corolla Hybrid ស៊េរី​ឆ្នាំ ២០២០ នោះ និង​មាន​អត្រា​ស៊ីសាំង​ទាប​ជាង​ហ្នឹង​ទៅ​ទៀត ទោះ​បី​ជា​វា​មាន​ទម្ងន់​ធ្ងន់ និង​រាង​ធំ​ជាង Prius C ក៏​ដោយ​ចុះ។ លោក Ed Laukes ប្រធាន​ក្រុម​ផ្នែក​ទីផ្សារ​របស់ Toyota បាន​និយាយ​ថា៖ "Toyota Prius C បាន​ដើរ​តាម​អ្វី​ដែល​គេ​ចង់​ឃើញ​ហើយ ប៉ុន្តែ​វា​ត្រូវ​ដល់​ពេល​ដែល​អ្នក​នឹង​លែង​បាន​ឃើញ​វា​ត​ទៅ​ទៀត "។

ជា​ការ​ពិត​ណាស់ Toyota Prius C ជា​រថយន្ត​ប្រើ​សាំង​លាយ​អាគុយ ដែល​លេច​មុខ​ក្នុង​ត្រកូល Prius កាល​ពី​ឆ្នាំ ២០១២ ហើយ​រូបរាង​វា​ក៏​មាន​ការ​កែ​ប្រែ​ខ្លះ​ៗ​ដែរ តាំង​តែ​ចាប់​ផ្ដើម​ចេញ​មុខ​លើ​ទី​ផ្សារ​មក ហើយ​ម៉ូដែល ដែល​លេច​ធ្លោ​បំផុត​នោះគឺ Prius C ស៊េរី​ឆ្នាំ ២០១៧ ដែល​មាន​មុខងារ Toyota Safety Sence-C មក​ជា​ស្តង់ដារ​គ្រប់ Option ទាំង​អស់៕

Prius C ឆ្នាំ ២០០៤
Prius C ឆ្នាំ ២០១៨
Prius C ឆ្នាំ ២០១៩

អត្ថបទទាក់ទង៖

ប្រភព៖ AutoGuide ប្រែ​សម្រួល៖ រក្សា

មតិយោបល់