• 2019-06-05 03:36:16
  • ព័ត៌មាន

​​រថយន្ត SUV ​ខ្នាត​តូច​​វៀតណាម​​ចេញ​លក់​ពេញ​ប្រទេស​ហើយ ដាក់ឲ្យបើក​សាក​ទៀត​

  • 2019-06-05 03:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​រថយន្ត​វៀតណាម​​ Vinfast បាន​បង្ហាញ​ចេញ​រូបរាង​និង​តម្លៃ​លក់​រថយន្ត​​ ៣ ម៉ូដែល​របស់​ខ្លួន​​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ដោយ​ឡែក​ម៉ូឌែល​មួយ​តូច​ជាង​គឺ​ ​Fadil ជា​ប្រភេទ​ SUV ​ខ្នាត​តូច ​បាន​ដាក់​លក់​មុន​គេ​នៅ​ក្នុង Showroom ​ចំនួន ៣២ ​កន្លែង​នៅ​ទូទាំង​ប្រទេស​វៀតណាម ដែល​មាន​ពណ៌​សរុប ៦ ផ្សេង​ៗ​គ្នា។

Vinfast Fadil SUV

​បន្ទាប់​ពី​បេសកកម្ម​ដាក់​ឲ្យ​បើក​សាកល្បង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ជោគជ័យ​រួច​មក ​ពេល​នេះ​វៀតណាម​បាន​បើក​ឲ្យ​ប្រជាជន​ខ្លួន​អាច​ចុះ​ឈ្មោះ​បើក​សាកល្បង​ចាប់​ពី​ថ្ងៃ​ទី ​១-១៥ ​ខែ​មិថុនា​ឆ្នាំ ២០១៩ ​ព្រម​ទាំង​បើក​ឲ្យ​កម្ម៉ង់​ទិញ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា។ ​VinFast បាន​បញ្ជាក់៖

​ចំពោះ​តម្លៃ​វិញ សម្រាប់​ការ​ដាក់​លក់​ដំណាក់​កាល​ដំបូង​ ម៉ូដែល​ Fadil SUV ខ្នាត​តូច​នេះ​​មាន​តម្លៃ​ប្រមាណ​ ១៤ ៣៦៩ ដុល្លារ។

Vinfast Fadil SUV

​សូម​បញ្ជាក់​ដែរ​ថា ​រថយន្ត​ក្រុមហ៊ុន Vinfast មាន ៣​ ម៉ូឌែល​គឺ ​ម៉ូឌែល​មួយ​តូច​ជាង​គឺ​ ​Fadil ជា​ប្រភេទ​ SUV ​ខ្នាត​តូច ម៉ូដែល​ Lux A2.0 ជា​ប្រភេទ​ Sedan ប្រណិត និង​ម៉ូដែល​ Lux SA2.0 ជា​ប្រភេទ​ SUV ប្រណិត។ រថយន្ត​ Fadil ទើប​បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង ខណៈ​រថយន្ត​ Lux A2.0 និង Lux SA2.0 បាន​បង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​បារាំង​រួច​មក​ហើយ​ដែរ​និង​ត្រៀម​ខ្លួន​ចេញ​លើ​ទីផ្សារ​នា​ពេល​ឆាប់​ៗ​នេះ៕

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

មតិយោបល់