- 2019-06-04 08:43:23
- ព័ត៌មាន
បង្កើត Corolla ៥៣ ឆ្នាំហើយទើប Toyota សម្រេចចិត្តបញ្ចូលបច្ចេកវិទ្យាទំនើបមួយ
- 2019-06-04 08:43:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើត Corolla ៥៣ ឆ្នាំហើយទើប Toyota សម្រេចចិត្តបញ្ចូលបច្ចេកវិទ្យាទំនើបមួយ
ចន្លោះមិនឃើញ
ក្រោយពីបានបញ្ចេញរថយន្ត Corolla ស៊េរីថ្មីជាប្រភេទ Hatchback និង Wagon រួចមក នៅពេលនេះ Toyota បានបង្ហាញរថយន្ត Corolla ប្រភេទ Sedan មួយទៀត។
អ្វីដែលគេចាប់អារម្មណ៍នោះគឺរថយន្ត Corolla ឆ្នាំ ២០២០ ចាប់កំណើតលើទីផ្សារជាង ៥៣ ឆ្នាំហើយ ទើបតែមានប្រភេទ Hybrid នៅលើស៊េរីថ្មីនេះប៉ុណ្ណោះ។
Toyota បានប្រើបច្ចេកវិទ្យា Hybrid ជំនាន់ចុងក្រោយបង្អស់ហៅថា Toyota Hybrid Synergy Drive ដែលមានតួនាទីដូចរថយន្ត Prius ដែរគឺជារថយន្តប្រភេទពាក់កណ្ដាលអគ្គិសនី ឬរថយន្តកូនកាត់កម្លាំងម៉ាស៊ីនសាំងលាយថាមពលអគ្គិសនី។
រថយន្តមុខកាចស៊េរីថ្មីនេះបំពាក់ម៉ាស៊ីន ១,៨ លីត្រ ស៊ីឡាំង ៤ ផ្ដល់កម្លាំងបាន ១២១ សេះ(hp)។ ចំណែកម៉ូទ័រអគ្គិសនីផ្ដល់កម្លាំង ៧១ សេះហើយកម្លាំងសាកអាគុយក៏មានតួនាទីដូច Prius ជំនាន់ថ្មីចឹងដែរ ប៉ុន្តែជាប្រភេទថ្មីដែលតូយ៉ូតាឲ្យឈ្មោះថា Hyper-Prime Nickle មាននាទីជំនួយការសាកកាន់តែរហ័ស។
ចំពោះកម្រិតស៊ីសាំងតិចមែនទែនគឺចម្ងាយដី ១០០ គ.ម៉ក្រៅក្រុងស៊ីប្រមាណជា ៤,៤ ទៅ ៤,៥ លីត្រប៉ុណ្ណោះ។ រីឯការរចនាផ្នែកខាងក្នុងប្រភេទ Full Option បំពាក់អេក្រង់ ៨ អ៊ិញ Touchscreen ភ្ជាប់ជាមួយ Apple CarPlay, Siri EyesFree, មុខងារកំណត់សម្គាល់សំឡេង Voice Recognition, Bluetooth, បច្ចេកវិទ្យាតាមដាន Traffic និងបច្ចេកវិទ្យា Toyota Entune App Suite។
លើសពីនេះទៀត Corolla ឆ្នាំ ២០២០ បំពាក់បន្ថែមបច្ចេកវិទ្យាកម្រិតសុវត្ថិភាពជំនាន់ ២(Toyota Safety Sense 2.0), បច្ចេកវិទ្យា Pre-Collision System(PCS), បច្ចេកវិទ្យា Full-radar cruis control, បច្ចេកវិទ្យា Lane departure Alert ជាមួយនឹងបច្ចេកវិទ្យាជំនួយចង្កូត, បច្ចេកវិទ្យា Lane tracing Assist ជាដើម។
ចំពោះតម្លៃចាប់ផ្តើមនៅបរទេសប្រមាណជា ២៤ ៧៩០ ដុល្លារ ឯតម្លៃ ២៦ ៧៩០ ដុល្លារសម្រាប់ជម្រើស Premium ៕
អត្ថបទទាក់ទង៖