- 2019-06-03 06:59:33
- ព័ត៌មាន
មេ Tesla ថារថយន្តអគ្គិសនី Pickup ដំបូងរបស់លោក តម្លៃធូរថ្លៃទេ
- 2019-06-03 06:59:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Tesla ថារថយន្តអគ្គិសនី Pickup ដំបូងរបស់លោក តម្លៃធូរថ្លៃទេ
ចន្លោះមិនឃើញ
យោងតាមប្រភពពីគណនី Twitter របស់នាយកប្រតិបត្តិល្បីល្បាញលោក Elon Musk បានបង្ហើបថា រថយន្តប្រភេទដឹកទំនិញ Pickup មានតម្លៃក្រោម ៥០០០០ ដុល្លារប៉ុណ្ណោះ។
យ៉ាងណាមិញ គេពិបាកនឹងជឿលើដែលថា រថយន្តផលិតផលរបស់ Tesla តម្លៃធូរថ្លៃប៉ុណ្ណឹង បើសូម្បីតែរថយន្ត SUV ម៉ូឌែល Tesla Model 3 នោះថ្លៃឡើងកប់ពពកហើយ។
លោក Musk បានបន្ថែមទៀតថា សមត្ថភាពរបស់រថយន្ត Pickup មួយនេះនឹងគ្មានគូប្រៀបឡើយ ពោលគឺ វានឹងក្លាយជារថយន្តកំពូលក្នុងក្ដីស្រម៉ៃរបស់អ្នកស្រលាញ់រថយន្ត។
ទោះជាមានមតិច្រើនលើកឡើងមិនស្របគ្នាក្ដី ប៉ុន្តែប្រសិនបើពិតមែនចេញជារូបរាងលើទីផ្សារ រថយន្តនោះនឹងវ៉ាដាច់រថយន្ត ផ្សេងៗរួមទាំងរថយន្ត Rivian R1T និងរថយន្តដឹកទំនិញប្រភេទអគ្គិសនីរបស់ Ford ថែមទៀតផង៕
អត្ថបទទាក់ទង៖