• 2019-05-30 04:03:50
  • ព័ត៌មាន

Galaxy Note10 នឹង​មាន​កាមេរ៉ា​មិន​ខុស​ពី S10 ប៉ុន្តែ​ប្ដូរ​ទីតាំង​ថ្មី

  • 2019-05-30 04:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note10 នឹង​មិន​មាន​ការ​កែ​ប្រែ​រូបរាង​​ខុស​ប្លែក​ពី​ស៊េរី​មុន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​លក្ខណៈ​សម្បត្តិ​ដែល​លេច​ធ្លាយ​កន្លង​មក​នេះ ឃើញ​ថា​លេច​ធ្លោ​ជាង​ស៊េរី​មុន។ ពេល​នេះ​ដំណឹង​ថ្មី​ចេញ​ពី Ice Universe បាន​បង្ហាញ​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​អំពី​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​នេះ។

រូបភាព Render

Galaxy Note10 រំពឹង​ថា​នឹង​មាន​បំពាក់​​កាមេរ៉ា​ Selfie ពីរ​គ្រាប់​នៅ​ខាង​មុខ​ដូច​ជា S10+ ដែរ ដោយ​សារ​ត្រកូល​នេះ​មាន​តម្លៃ​ថ្លៃ។ ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​ Ice Universe នឹង​មិន​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ Note10 និង Note10 Pro នឹង​បំពាក់​កាមេរ៉ា Selfie តែ​មួយ​គ្រាប់​នៅ​ចំ​កណ្ដាល ដែល​អាច​មាន​ទំហំ ១០ MP ដូច Galaxy S10 ដែរ។

រូបភាព Render

ផ្នែក​ខាង​ក្រោយ​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ខុស​ពី​មុន ពោល​ប្ដូរ​ពី​ការ​តម្រៀប​កាមេរ៉ា​ជា​ជួរ​ផ្ដេក មក​តម្រៀប​ជា​ជួរ​ឈរ​វិញ ដោយ​មាន​ពីរ​ជួរ និង​រំពឹង​ថា​មាន​បំពាក់​កាមេរ៉ា​សរុប ៤ គ្រាប់។ ប្រៀប​ធៀប​នឹង Note9 កាមេរ៉ា​ថ្មី​ដែល​ត្រូវ​បន្ថែម​លើ Note10 គឺ​កាមេរ៉ា​ Time-of-Flight និង​កាមេរ៉ា Ultra-Wide កម្រិត ១៦ MP អាច​ថត​រូប​ទំហំ ១២៣ ដឺក្រេ។ កាមេរ៉ា​ពីរ​ទៀត​គឺ​​កាមេរ៉ា​មេ​ទំហំ ១២ MP និង​កាមេរ៉ា​ Zoom បាន ២ ដង។

រូបភាព Render

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​​ Samsung ធ្លាប់​បាន​ពិចារណា​ដាក់​កាមេរ៉ា​ Zoom Optical បាន ១០ ដង​​លើ Note10 ដែល​ប្រជែង​នឹង​ P30 Pro Zoom Optical បាន ៥ ដង។ ប៉ុន្តែ​ក្រុមហ៊ុន​កូរ៉េ​នេះ​បាន​បោះបង់​គំនិត​ចោល​វិញ ដោយ​សារ​កាមេរ៉ា​នេះ​មាន​ទំហំ​ធំ ប៉ុន្តែ​សង្ឃឹម​ថា​ Samsung នឹង​មាន​ដំណោះ​ស្រាយ​លើ​ចំណុច​នេះ។

ប្រភព​ដដែល​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ Galaxy S11 នឹង​មាន​ការ​កែប្រែ​ផ្នែក​កាមេរ៉ា​​ច្រើន​បំផុត ដោយ​អាច​​ដំឡើង​កម្រិត MP របស់​កាមេរ៉ា និង​ប្រើ Sensor ទំហំ​ធំ​ជាង​មុន។ គួរ​ដឹង​ថា Samsung បាន​ប្រើ​ទម្រង់​កាមេរ៉ា​​កម្រិត ១២ MP ដែល​មាន​ Sensor 1/2.55 អ៊ីញ យូរ​មក​ហើយ តាំង​ពី​ស៊េរី Galaxy S7៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់