- 2019-05-29 04:01:17
- ព័ត៌មាន
Samsung មិនឲ្យអ្នកទិញ Galaxy Note 10 ព្រួយចិត្តរឿងឆ្នាំងសាកថ្ម
- 2019-05-29 04:01:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung មិនឲ្យអ្នកទិញ Galaxy Note 10 ព្រួយចិត្តរឿងឆ្នាំងសាកថ្ម
ចន្លោះមិនឃើញ
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Samsung Electronics បានប្រកាសចេញដំណឹងផ្លូវការមួយគឺ Samsung បានផលិតឆ្នាំងសាកថ្មល្បឿនលឿនដែលមានបង្កប់បន្ទះឈីប ២ ប្រភេទគឺ PDSE8A និង PDMM101 ផ្តល់កម្លាំងបញ្ជូនដល់ទៅ ១០០ វ៉ាត់ ដែលមានសមត្ថភាពសាកថ្មទំហំ ៤០០០ មីលីអំពែម៉ោង ឬតូចជាងនេះប្រមាណពី ០% ទៅ ៥០% ក្នុងរយៈពេលជាង ៧ នាទីប៉ុណ្ណោះនិងពី ០% ទៅ ១០០% ប្រើពេល ១៧ នាទីប៉ុណ្ណោះ។
ដំណឹងដ៏ភ្ញាក់ផ្អើលពីឆ្នាំងសាកថ្មល្បឿនលឿននេះ ត្រូវបានគេដឹងថា Samsung អាចនឹងភ្ជាប់វាក្នុងប្រអប់មកជាមួយ Galaxy Note 10 ថែមទៀតផង។
បច្ចេកវិទ្យាសាកភ្លើងលឿននេះ ការពិតទៅមានក្រុមហ៊ុនបច្ចេកវិទ្យាចិនជាច្រើនកំពុងអភិវឌ្ឍន៍តួយ៉ាង OPPO, Huawei និង Xiaomi ជាពិសេសគឺឆ្នាំងសាកដែលមានកម្លាំងខ្លាំងដល់ទៅ 100W នេះត្រូវបាន Xiaomi បង្ហើបមុន Samsung មកម្ល៉េះតាំងពីដើមឆ្នាំ ២០១៩ ឲ្យឈ្មោះថា "Super Charge Turbo." បានប្រកាសផ្លូវការរួចហើយ។
បច្ចុប្បន្ន Samsung មានបច្ចេកវិទ្យាសាកថ្មលឿនច្រើនជាង ៣ ប្រភេទគឺ កម្លាំង ១៥ វ៉ាត់បំពាក់លើស៊េរីស្រឡាយ Galaxy S ចំណែកកម្លាំង ២៥ វ៉ាត់បំពាក់លើស្រឡាយ Galaxy A និង Galaxy S10 5G។
ចំពោះដំណឹងប្រកាសចេញ Galaxy Note 10 អាចនឹងធ្វើឡើងនៅអំឡុងខែសីហា ដោយមានការបំពាក់នូវបន្ទះឈីបជំនាន់ក្រោយផ្សេងទៀត Exynos 9825 ឈរលើឈីប Exynos 9820 កំពុងមានប្រើក្នុង Galaxy S10។ ការចេញលក់ផ្លូវការក៏ទំនងជាធ្វើក្រោយការប្រកាសរយៈពេលជាងមួយខែ ពោលគឺអាចឈានដល់ដើមខែកញ្ញា៕
អត្ថបទទាក់ទង៖