- 2019-05-29 01:24:23
- ព័ត៌មាន
Huawei ចុះពាណិជ្ជសញ្ញាឈ្មោះ OS ថ្មី តែមិនមែនប្រើឈ្មោះ "HongMeng OS"
- 2019-05-29 01:24:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ចុះពាណិជ្ជសញ្ញាឈ្មោះ OS ថ្មី តែមិនមែនប្រើឈ្មោះ "HongMeng OS"
ចន្លោះមិនឃើញ
ក្រោយជួបបញ្ហារាំងស្ទះក្នុងការបន្តប្រើប្រាស់ប្រព័ន្ធ Android លើស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុន Huawei ក៏សម្រេចថយក្រោយមួយជំហានចាប់យក OS ដែលខ្លួនបានអភិវឌ្ឍកាលពីឆ្នាំ ២០១២ ត្រៀមកំណត់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការ អំឡុងពេលថេរវេលាកំណត់រយៈពេល ៩០ ថ្ងៃជាមួយក្រុមហ៊ុន Google ឈានដល់ទីបញ្ចប់។
កន្លងទៅលេចលឺដំណឹងថាក្រុមហ៊ុនយក្សប្រទេសចិន យកប្រព័ន្ធប្រតិបត្តិ "HongMeng OS" មកប្រើប្រាស់ជំនួស Android តែរបាយការណ៍ចុងក្រោយនេះបានសង្កត់ធ្ងន់ថាពាណិជ្ជសញ្ញាដែលក្រុមហ៊ុនចុះជាមួយនឹងភ្នាក់ងាររដ្ឋាភិបាល EUIPO គឺប្រើប្រាស់ឈ្មោះ Ark OS ពុំមែនជា HongMeng OS នោះទេ។
ជារួមយើងអាចសន្មតបានថាការចុះបញ្ជីដែលធ្វើឡើងនាថ្ងៃទី ២៤ ឧសភាកន្លងទៅ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា Huawei នឹងប្រើប្រាស់ឈ្មោះ Arks OS ជាប្រព័ន្ធប្រតិបត្តិដំណើរការលើទីផ្សារសកលលោករបស់ខ្លួន ប្រសិនណាត្រូវចែកផ្លូវជាមួយ Google ពិតមែន។
សព្វថ្ងៃមិនទាន់ត្រូវបានប្រភពណាមួយបង្ហើបពីមុខមាត់និងរូបរាងផ្ទៃ Interface ត្រួសៗនៃ OS ថ្មីនេះនៅឡើយ ដោយអ្វីដែលយើងដឹងគឺត្រង់ថា Ark OS នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដំឡើងកម្មវិធី Android បានដដែល (មានការកំណត់) ស្របពេល Huawei កំពុងចរចាយ៉ាងដុតដៃដុតជើងជាមួយក្រុមហ៊ុនព័រទុយហ្គាល់ Apptoids ដើម្បីតតាំង Play Store របស់ Google។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: