- 2019-05-21 06:40:19
- ព័ត៌មាន
បិតា Huawei ៖ "អាមេរិកកំពុងមើលស្រាលសមត្ថភាពយើង”
- 2019-05-21 06:40:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិតា Huawei ៖ "អាមេរិកកំពុងមើលស្រាលសមត្ថភាពយើង”
ចន្លោះមិនឃើញ
ក្រោយពីសហរដ្ឋអាមេរិកបានដាក់ Huawei ក្នុងបញ្ជីខ្មៅ ដោយហាមឃាត់មិនឲ្យទិញសេវាកម្ម ឬ ផលិតផលពីក្រុមហ៊ុនអាមេរិក ក្រុមហ៊ុន Google និងក្រុមហ៊ុនដទៃទៀតបានរួមសហការលើបញ្ជានេះ និងកាត់ផ្ដាច់ចំណងជាមួយ Huawei។
ពេលនេះក្រសួងពាណិជ្ជកម្មអាមេរិក បានបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួន ដោយទុកពេលឲ្យ Huawei ចំនួន ៩០ ថ្ងៃ (ដល់ថ្ងៃទី ១៩ សីហា) ដើម្បីថែទាំលើ Network របស់ខ្លួន និងផ្ដល់ការអាប់ដេត Software ដល់ស្មាតហ្វូន Huawei កំពុងមានបច្ចុប្បន្ននេះ។
នៅថ្ងៃនេះដែរលោក Ren Zhengfei ដែលជាស្ថាបនិកក្រុមហ៊ុន Huawei បាននិយាយថាការទុកពេល ៩០ ថ្ងៃ មិនខុសគ្នាពីការកាត់ផ្ដាច់ភ្លាមៗប៉ុន្មាននោះទេសម្រាប់ Huawei ដោយសារតែក្រុមហ៊ុនបានត្រៀមផែនការរួចស្រេចទៅហើយ។
សារព័ត៌មាន Reuters បានស្រង់សម្ដីរបស់លោក Ren Zhengfei ដូចនេះថា ៖ "ទង្វើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលនេះ គឺបានមើលស្រាលលើសមត្ថភាពរបស់ពួកយើង (Huawei)”។
គួរដឹងថាស្ថាបនិកវ័យ ៧៤ ឆ្នាំរូបនេះ ជាបុគ្គលល្បីម្នាក់ដែលស្ទើរតែមិនដែលផ្ដល់បទសម្ភាសន៍ទាល់តែសោះ ប៉ុន្តែលោកបានបង្ហាញមុខជារឿយៗកាលពីពេលថ្មីៗនេះ ដោយសារការកើតមានបញ្ហារវាងក្រុមហ៊ុន និងសហរដ្ឋអាមេរិក៕
ចុចអាន៖