• 2019-03-16 03:55:12
  • ព័ត៌មាន

Huawei ត្រៀម​ចិត្ត​ធ្វើ​រឿង​នេះ បើ​ចាញ់​ក្ដី​នៅ​សហរដ្ឋអាមេរិក​

  • 2019-03-16 03:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ក្រុមហ៊ុន Huawei បាន​ប្រកាស​ថា​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សហ​ព័ន្ធ​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​ធម្មនុញ្ញភាព​នៃ​មាត្រា 889 នៃ​ច្បាប់​អនុញ្ញាត​ការពារ​ជាតិ​ឆ្នាំ ២០១៩ (NDAA) ។ តាម​រយៈ​សកម្មភាព​នេះ ក្រុមហ៊ុន Huawei ស្វែង​រក​សាលក្រម ប្រកាស​ថា​ការ​ដាក់​កំហិត​ទៅលើ​ក្រុមហ៊ុន Huawei គឺ​មិន​សមស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ការ​បង្គាប់​បញ្ជា​ជា​អចិន្ត្រៃយ៍​ប្រឆាំង​នឹង​ការ​រឹតត្បិត​ទាំង​នេះ​។

​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្មីៗ​នេះ​ជា​មួយ​សារព័ត៌មាន​ Die Welt លោក Richard Yu នាយក​ប្រតិបត្តិ Huawei បាន​លើក​ឡើង​ថា​ ៖ "យើង​បាន​រៀប​ចំ​រួចរាល់​ហើយ នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ (OS) របស់​ពួក​យើង។ ប្រសិន​បើ​យើង​មិន​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ទាំង​នេះ (Android និង Windows) ​បាន​ទៀត យើង​នឹង​ត្រៀម​ខ្លួន​ដាក់​ផ្ដើម​ផែនការ B​”។

សារព័ត៌មាន​ South China Morning Post បាន​ចុះ​ផ្សាយ​ថា​ Huawei បាន​ចាប់​ផ្ដើម​រៀប​ចំ​ប្រព័ន្ធ​អេកូ​របស់​ខ្លួន​តាំង​ពី ៧ ឆ្នាំ​មុន ក្រោយ​ពី​​មាន​ការ​ស៊ើបអង្កេត​ពី​​សហរដ្ឋអាមេរិក។ ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក Richard ក្រុមហ៊ុន Huawei នឹង​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android និង Windows។ ប៉ុន្តែ​ប្រសិន​បើ​សង្គ្រាម​ផ្លូវ​ច្បាប់​​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​យ៉ាប់​យឺន នោះ​ Huawei មិន​រារែក​នឹង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​​ដែល​បង្កើត​ដោយ​ខ្លួន​ឯង​នោះ​ទេ៕​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់