• 2019-05-08 06:33:38
  • ព័ត៌មាន

មួយ​ពព្រិច​ភ្នែក ក្រុម Hacker បើក​ការ​វាយប្រហារ​លួច Bitcoin បាន​ជាង ៤០ លាន​ដុល្លារ

  • 2019-05-08 06:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ក្រុម Hacker បាន​លួច​យក​ Bitcoin ចេញ​ពី​ក្រុមហ៊ុន Binance គិត​ជា​ទឹកប្រាក់​សរុប​ខាតបង់​អស់​ប្រមាណ ៤០ លាន​ដុល្លារ។ រូបិយប័ណ្ណ​ឌីជីថល​ធំ​បំផុត​ក្នុង​លោក​ត្រូវ​បាន Hacker វាយប្រហារ​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បាត់បង់​អស់​ជាង ៧ ០០០ កាក់។

ក្រុម​ជន​ខិលខូច​ទាំង​នោះ​ក៏​យក​បាន​ទាំង​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់ មាន​ទាំង​កូដ​ផ្ទៀងផ្ទាត់​ពីរ​តង់ Two-Factor Authenticaion ​ដែល​ប្រើប្រាស់​សម្រាប់​ Log in ចូល​គណនី​លើ Binance ទៀត​ផង។

តាម​ការ​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ពី​ក្រុមហ៊ុន​ប្រាប់​ឲ្យ​ដឹង​ថា​៖ "ក្រុម Hacker បាន​ធ្វើ​ការ​រង់ចាំ​យ៉ាង​អត់ធ្មត់​មុន​បញ្ចេញ​សកម្មភាព​តាម​រយៈ​គណនី​មួយ​ចំនួន ហើយ​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​សន្តិសុខ​មាន​ស្រាប់​របស់​យើង តែ​យើង​មិន​អាច​រារាំង​ទាន់ រហូត​ដល់​មាន​ការ​ដក​ប្រាក់ ទើប​ប្រព័ន្ធ​របស់​យើង​ផ្តល់​ដំណឹង ហើយ​ក៏​ប្រញាប់​បញ្ឈប់​ចោល​ទាំង​ស្រុង​តែ​ម្តង"។

រំឭក​ថា​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង គាប់​ជួន​ពេល​ដែល​តម្លៃ​នៃ​រូបិយប័ណ្ណ Bitcoin ​មាន​ការ​កើន​ឡើង​ប្រមាណ ៩ ភាគរយ​កាល​ពី​សប្តាហ៍​មុន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់