• 2019-05-08 10:00:00
  • ព័ត៌មាន

ដំណឹង​ល្អ! EA ចង់​បើក​ឲ្យ​មាន​ហ្គេម Apex Legends លើ​ជំនាន់​ទូរសព្ទ (Mobile)

  • 2019-05-08 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ប្រកាស​ពី​ចំណូល​ប្រចាំ​ត្រីមាស​ ក្រុមហ៊ុន EA បាន​បង្ហើប​ដំណឹង​ភ្ញាក់ផ្អើល​មួយ​ដល់​អ្នក​និយម​លេង​ហ្គេម​លើ​ទូរសព្ទ គឺ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍ Respawn Entertainment នឹង​នាំ​យក​ហ្គេម Apex Legends ដែល​ធ្លាប់​តែ​មាន​លើ​ PC និង​ម៉ាស៊ីន​ហ្គេម (Console) មក​ដាក់​ឲ្យ​លេង​នៅ​លើ​ជំនាន់​ទូរសព្ទ (Mobile)។

ក្នុង​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ "យើង​កំពុង​ចរចា​ក្នុង​ការ​នាំ​យក Apex Legends ចូល​ទីផ្សារ​ចិន​និង​ជំនាន់​ទូរសព្ទ"។ ត្បិត​ពុំ​មាន​ការ​បង្ហើប​ឲ្យ​ជាក់លាក់​ជាង​នេះ តែ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល EA មាន​បំណង​ចង់​ជំរុញ​ឲ្យ Apex មាន​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្ពស់​ជាមួយ​នឹង​ហ្គេម Fornite ក៏​ដូច​ជា PUBG។

ដោយ​គូ​ប្រជែង​ទាំង​ពីរ​នេះ​សុទ្ធ​សឹង​មាន​បង្កើត​សម្រាប់​ជំនាន់​ទូរសព្ទ តែ​ដើរ​យុទ្ធសាស្រ្ត​ផ្សេង​គ្នា ដោយ Fornite ផ្តល់​បទពិសោធន៍​សម្រាប់​អ្នក​លេង​ដូច​គ្នា​គ្រប់​ប្រភេទ​មាតិកា ខុស​ពី PUBG ចែក​ដាច់​មាន PUBG Mobile ជា​ដើម។ គិត​ត្រឹម​ខែ​ធ្នូកន្លង​ទៅ​ហ្គេម​ទាំង​ពីរ​ប្រមូល​បាន​អ្នក​លេង​ខ្ទង់ ២០០ លាន​នាក់​ឯ​ណោះ។

សម្រាប់ Apex Legends លើ​ជំនាន់​ទូរសព្ទ iPhone & Android មិន​ទាន់​លម្អិត​ច្បាស់​ពី​កាលបរិច្ឆេទ​ចេញ​ផ្សាយ​នៅ​ឡើយ តែ​តាម​ការ​ឲ្យ​ដឹង​ក្រុមហ៊ុន​កំពុង​ដុតដៃដុតជើង​ខ្លាំង មាន​បំណង​ចង់​ផ្តល់​ជូន​សម្រាប់​អតិថិជន​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់