- 2019-05-08 03:31:18
- ព័ត៌មាន
អាយុមិនទាន់ ១៨ ឆ្នាំផង មានសុទ្ធតែឡានកំពូលថ្លៃៗជិះ
- 2019-05-08 03:31:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុមិនទាន់ ១៨ ឆ្នាំផង មានសុទ្ធតែឡានកំពូលថ្លៃៗជិះ
ចន្លោះមិនឃើញ
Money Kicks គឺជាឈ្មោះហៅក្រៅរបស់យុវជនវ័យ ១៧ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Rashed Belhasa ដែលរស់នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម។ ឈ្មោះនេះដែរកើតមានដោយសារ Rashed គឺជាកូនប្រុសរបស់មហាសេដ្ឋី Saif Ahmed Belhasa ជាបុគ្គលមានជាងគេបំផុតមួយរូបនៅមជ្ឈិមបូព៌ា។
ត្បិតថាមានវ័យក្មេងមែន ប៉ុន្តែ Rashed បានជិះរថយន្តកំពូលថ្លៃៗជាច្រើនគ្រឿង ដែលជាក្ដីស្រមៃរបស់សហគ្រិនជាច្រើន។ កាលពីដើមឆ្នាំ ២០១៨ យុវជនរូបនេះ បានធ្វើឲ្យគេចាប់អារម្មណ៍ ក្រោយពីបានដាក់លក់រថយន្ត Ferrari F12 Berlinetta ដែលមានស្រោបដោយឡូហ្គោ Supreme និង Louis Vuitton។ រថយន្តនេះគឺជាកាដូអបអរខួប ១៥ ថ្ងៃរបស់ Rashed ដែលទទួលបានពីឪពុករបស់ខ្លួន។
នៅពេលនោះរថយន្ត Ferrari F12 Berlinetta មានតម្លៃប្រមាណ ២៦ ម៉ឺនដុល្លារ ហើយ Rashed បានចំណាយលុយ ១ ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីស្រោបឡូហ្គោ Supreme និង Louis Vuitton។ រថយន្តនេះមានម៉ាស៊ីនចំណុះ ៦,២ លីត្រ ១២ ស៊ីឡាំង ផលិតកម្លាំងបាន ៧៤០ សេះ។
បន្ទាប់ពីលក់រថយន្ត Ferrari ហើយ យុវជនឡូយឆាយរូបនេះបានទិញរថយន្ត Lamborghini Aventador ដោយរូបគេបានតុបតែងរថយន្តកំពូលល្បឿននេះជារូបធ្មេញត្រីឆ្លាមយ៉ាងប្លែកភ្នែកតែម្ដង។
រថយន្តកំពូលថ្លៃបំផុតដែល Rashed បានទិញនោះគឺ Bugatti Veyron ដែលទើបទិញកាលពីខែមុនប៉ុណ្ណោះ។ ត្បិតថានេះជារថយន្តស៊េរីចាស់មែន ប៉ុន្តែ Veyron នៅតែជារថយន្តកំពូលល្បឿនមួយក្នុងពិភពលោក។ Rashed គឺជាបុគ្គលក្មេងជាងគេម្នាក់ក្នុងលោក ដែលមាន Bugatti Veyron ជិះ។
ពេលធុញទ្រាន់នឹងសំឡេងឡានល្បឿនលឿន យុវជន ១៧ ឆ្នាំនេះ បានប្ដូរជិះរថយន្ត Rolls-Royce Wraith វិញ។ រថយន្តប្រណិតនេះក៏ត្រូវបានម្ចាស់វាប្ដូររូបរាងខាងក្រៅដែរ ដោយប្ដូរពីពណ៌ដើម ពណ៌ខៀវ ទៅជាពណ៌ខ្មៅលាយទឹកក្រូច។ វាមានម៉ាស៊ីន ១២ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៦២៣ សេះ។
បន្ថែមពីលើរថយន្តប្រណីត និងរថយន្តកំពូលល្បឿន កូនមហាសេដ្ឋីរូបនេះក៏មានរថយន្ត SUV មួយគ្រឿងដែរ ដែលជាម៉ូដែល Cadlillac Escalade។ រថយន្ត SUV នេះត្រូវបានតុបតែងរូបរាងខាងក្រៅដោយខ្លួនដូចជាសត្វបង្កង់អ៊ីចឹង។
មានឡានថ្លៃច្រើនមែនពិត ប៉ុន្តែ Rashed មិនអាចបើកបរវាបាន ដោយសារតែមិនទាន់គ្រប់អាយុ ១៨ ឆ្នាំ ដែលអាចបើកបរបាន។ ហេតុនេះហើយ Rashed ត្រូវការអ្នកបើកបរម្នាក់ដើរតាមខ្លួន នៅពេលចេញក្រៅម្ដងៗ៕
ចុចអាន៖