• 2019-05-07 02:44:07
  • ព័ត៌មាន

ចិន​ បើក​ដៃ​ឲ្យ​នាំ​ឡាន​មួយ​ទឹក​ចេញ​ក្រៅ​ប្រទេស ព្រោះ​ហេតុផល​នេះ​

  • 2019-05-07 02:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រសួង​ពាណិជ្ជកម្ម​ចិន​​បាន​ចាប់​ផ្ដើម​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​រថយន្ត​មួយ​ទឹក​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ ​​ក្នុង​គោល​បំណង​បង្កើត​ចំនួន​លក់​នៅ​ក្នុង​ស្រុក។

ការ​បើក​ភ្លើង​បៃតង​ឲ្យ​មាន​ការ​នាំ​ចេញ​រថយន្ត​មួយ​ទឹក​នេះ ក្រោយ​ពី​ចំនួន​លក់​រថយន្ត​នៅ​ប្រទេស​ចិន​មាន​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ ១៩៩០ មក។ មុន​ការ​អនុញ្ញាត​នេះ រដ្ឋាភិបាល​ចិន​ក៏​បាន​ធ្វើ​ការ​កាត់​បន្ថយ​ពន្ធ​​រថយន្ត​នៅ​ដើម​ឆ្នាំ​នេះ ដើម្បី​ជួយ​ឲ្យ​ទីផ្សារ​រថយន្ត​មាន​សន្ទុះ​ឡើង​វិញ។

​​ក្រសួង​ពាណិជ្ជកម្ម​ចិន​ពេល​នេះ​មាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​រថយន្ត​ពី​ទីក្រុង និង​ខេត្ត​​ចំនួន ១០ ​ក្នុង​នោះ​រួម​មាន​ប៉េកាំង, សៀងហៃ និង​​ Guangdong ផង​ដែរ។ រដ្ឋាភិបាល​ចិន​នឹង​ចាប់​ផ្ដើម​ស្វែង​រក​ក្រុមហ៊ុន​ដែល​អាច​រ៉ាប់រង​លើ​ការ​នាំ​ចេញ​នេះ និង​បង្កើត​ការ​ធ្វើ​តេស្ត​មួយ ដើម្បី​ធានា​អំពី​គុណភាព​និង​សុវត្ថិភាព​នៃ​រថយន្ត​មួយ​ទឹក​ដែល​នាំ​ចេញ៕​​​​​

ចុចអាន៖

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់