• 2019-05-07 06:46:09
  • ព័ត៌មាន

ធ្វើតេស្តស្ដែងៗ RAV4 Hybrid បើក ១០០ គ.មស៊ីសាំង ៤,១ លីត្រ ប៉ុណ្ណោះ

  • 2019-05-07 06:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid របស់​ខ្លួន ឲ្យ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន ដោយ​អាច​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន និង​ ផលិត​កម្លាំង​បាន​ខ្លាំង​ទៀត​ផង។

តួយ៉ាង​សម្រាប់​រថយន្ត​ RAV4 ស៊េរី​ឆ្នាំ ២០១៩ ​ប្រភេទ Hybrid មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ថ្មី ដែល​​ការ​បើកបរ​ក្នុង​ក្រុង ១០០ គ.ម ស៊ីសាំង​ត្រឹម​តែ ៥,៧៣ លីត្រ និង​ការ​បើកបរ​លើ​ផ្លូវ​លាត​ស៊ី​សាំង ៦,៣៥ លីត្រ។ ជា​មធ្យម​​ RAV4 ស៊េរី​ឆ្នាំ ២០១៩ ប្រភេទ Hybrid ស៊ីសាំង​ ៦,០៣ លីត្រ ក្នុង ១០០ គ.ម។

ប៉ុន្តែ​បើ​តាម​ការ​ធ្វើ​តេស្ត​ជាក់​ស្ដែង​មួយ បាន​បង្ហាញ​ថា​ RAV4 ស៊េរី​ថ្មី​ប្រភេទ Hybrid ស៊ីសាំង​តិច​ជាង​​ព័ត៌មាន​ដែល​ Toyota ផ្ដល់​ឲ្យ​ទៅ​ទៀត។ ការ​ធ្វើ​តេស្ត​របស់​គណនី​រថយន្ត​មួយ​បង្ហាញ​ថា​​ការ​បើកបរ​​ក្នុង​ក្រុង រថយន្ត​នេះ​ស៊ីសាំង​​ជា​មធ្យម​ត្រឹម ៤,១ លីត្រ​ប៉ុណ្ណោះ ក្នុង​ចម្ងាយ ១០០ គ.ម។

ការ​ធ្វើ​តេស្ត​នេះ​​គឺ​បើកបរ​ក្នុង​ក្រុង​ដែល​មាន​ចរាចរណ៍​ទៅ​មក​ធម្មតា​ មិន​សូវ​ស្ទះ​ខ្លាំង ដោយ​បើកបរ​រយៈ​ចម្ងាយ​ ១៩ គ.ម ហើយ​​ប្រើ​ប្រាស់​​​ការ​បើកបរ​ Mode EV ប្រហែល​ ៧៩%។ លទ្ធផល​នេះ​បង្ហាញ​ថា​ម៉ាស៊ីន Hybrid ស៊េរី​ថ្មី ពិត​ជា​សន្សំសំចៃ​ប្រេង​ច្រើន​លើស​ពី​ការ​រំពឹង​ទុក៕​​​

វីដេអូនៃការធ្វើតេស្ត ៖

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់