/Inter-2/5cd0e5be69912_1557194160_medium.jpg)
- 2019-05-07 02:05:00
- ព័ត៌មាន
លេចចេញគំរូថ្មីលើ iOS 13 ប្ដូរមុខមាត់ប្លែកខ្លាំង
- 2019-05-07 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចចេញគំរូថ្មីលើ iOS 13 ប្ដូរមុខមាត់ប្លែកខ្លាំង
ចន្លោះមិនឃើញ
ដំណឹងពីប្រព័ន្ធប្រតិបត្តិការ iOS 13 កំពុងបន្តលេចធ្លាយបណ្ដើរៗទៀតហើយ ទោះជាមិនទាន់មានការបង្ហើបច្បាស់ការណ៍ ណាមួយជុំវិញព័ត៌មានលម្អិតក៏ដោយ។
យ៉ាងណាមិញ មុខងារថ្មីៗសំខាន់ជាច្រើនដែលអាចនឹងមានលើ iOS 13 ដូចជា ការរចនានូវផ្ទៃ Status Bar ជំនាន់ថ្មី, ឲ្យដំណើរការលឿនជាងមុន មានមុខងារ Always on Display, មានមុខងារ Dark Mode លើ iPhone/iPad ក៏ដូចជាការអាប់ដែត Siri ឲ្យកាន់តែងាយស្រួលប្រើជាងមុន។
ចំពោះការរំពឹងទុក iOS 13 ពីកាលបរិច្ឆេទចេញផ្សាយមួយគត់ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ WWDC 2019 ពាក់កណ្ដាលឆ្នាំនេះ ដែលនឹងធ្វើនៅថ្ងៃទីចន្លោះថ្ងៃទី ៣-៧ មិថុនានៅឯ McEnery Convention Center ដែលជាទីតាំងតែមួយធ្លាប់ប្រព្រឹត្តិធ្វើនាឆ្នាំចាស់ ២០១៨ ៕
អត្ថបទទាក់ទង៖