
- 2019-05-06 08:50:51
- ព័ត៌មាន
ស្មាតហ្វូន ៥ ម៉ូដែលមានកាមេរ៉ាខ្លាំងដាច់គេបច្ចុប្បន្ននេះ
- 2019-05-06 08:50:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូន ៥ ម៉ូដែលមានកាមេរ៉ាខ្លាំងដាច់គេបច្ចុប្បន្ននេះ
ចន្លោះមិនឃើញ
នៅលើតារាងកំពូលរបស់ DxOMark មានស្មាតហ្វូនរបស់ក្រុមហ៊ុនពីរប៉ុណ្ណោះ ដែលឈរនៅតំណែងកំពូលទាំង ៥ ក្នុងនោះមាន Samsung ចំនួនពីរម៉ូដែល និង Huawei ចំនួនបីម៉ូដែល។
ស្មាតហ្វូននេះមានកាមេរ៉ា ៤ គ្រាប់ដែលមានកាមេរ៉ាធម្មតាកម្រិត ៤០ MP, កាមេរ៉ាប្រភេទ Ultra-Wide កម្រិត ២០ MP, កាមេរ៉ា Zoom កម្រិត ៨ MP និងកាមេរ៉ាវាស់ជម្រៅ ToF។ P30 Pro ទទួលបានការកោតសរសើរខ្លាំងលើសមត្ថភាពដែលអាច Zoom បានឆ្ងាយ និងអាចរក្សាគុណភាពរូបភាពខ្ពស់ ដោយសារការប្រើប្រាស់ឡេនប្រភេទ Preisope។
សម្រាប់ការថតធម្មតា P30 Pro អាចបង្កើតបានរូបភាពមាន Detail ល្អ និងកាត់បន្ថយគ្រាប់ Noise បានច្រើន ទោះក្នុងស្ថិតស្ថានភាពបែបណាក៏ដោយ។ ចំណែកសមត្ថភាព Autofocus និង Flash Autofocus ក៏ប្រសើរណាស់ដែរ។
បញ្ចេញតំណាលគ្នាជាមួយត្រកូល Galaxy S10 ម៉ូដែល 5G នេះមានសមត្ថភាពចាប់យករូបភាពខ្លាំងជាង ដោយសារមានកាមេរ៉ាខាងក្រោយរហូតដល់ ៤ គ្រាប់ រួមមានកាមេរ៉ា Ultra-Wide កម្រិត ១២ MP, កាមេរ៉ាធម្មតា ១២ MP, កាមេរ៉ា Zoom កម្រិត ១២ MP និងកាមេរ៉ាវាស់ជម្រៅរូបភាព ToF។
រូបថតចេញ S10 5G គឺទទួលបានការសរសើរលើ White Balance, Autofocus បានលឿន, គ្រប់គ្រង Noise បានល្អ និងពេលប្រើ Flash មានលទ្ធផលគាប់ចិត្ត។
ជាមួយកាមេរ៉ាបីគ្រាប់ ដែលមានកម្រិត ៤០ MP, កម្រិត ៨ MP ជាប្រភេទ Telephoto និងកាមេរ៉ា Super Wide កម្រិត ២០ MP អាចជួយឲ្យស្មាតហ្វូននេះកាត់បន្ថយគ្រាប់ Noise បានល្អ, Focus បានលឿន និងមានសមត្ថភាពថតរូប Zoom ខ្លាំងផងដែរ។ សមត្ថភាព White Balance ក៏ទទួលបានការសរសើរដែរ។
ស្មាតហ្វូនរបស់ Huawei មួយនេះ ឈរនៅលើតំណែងកំពូលរបស់ DxOMark បានយូរអង្វែងគួរសមដែរ មុនពេលត្រូវបានទាញទម្លាក់ដោយសិស្សប្អូន Mate 20 Pro។ ប្រព័ន្ធកាមេរ៉ាស្រដៀងនឹង Mate 20 Pro ដោយមានកម្រិត ៤០ MP + ២០ MP + ៥ MP។ វាមានសមត្ថភាពខ្លាំងក្នុង Zoom, កាត់បន្ថយ Noise, អាច Focus ត្រូវ និងរហ័ស ប៉ុន្តែមិនសូវខ្លាំងក្នុងការផលិតរូប HDR។
មានបំពាក់កាមេរ៉ាចំនួន ៣ នៅខាងក្រោយ រួមមានកាមេរ៉ាមេកម្រិត ១២ MP, កាមេរ៉ា Zoom កម្រិត ១២ MP និងប្រភេទ Ultra Wide កម្រិត ១៦ MP។ ស្មាតហ្វូន Samsung មួយនេះ ត្រូវបានគេសរសើរលើ White Balance នៃរូបភាព, ការផលិតពណ៌តាមបែបស្តង់ដារ, មានកម្រិត Noise ទាបពេលថតនៅទីខ្វះពន្លឺ។ យ៉ាងណាក្ដីពេលខ្លះរូបភាពបាត់បង់ Detail និងមិនសូវដិតល្អ៕
ចុចអាន៖