- 2019-05-05 04:14:31
- ព័ត៌មាន
OnePlus គិតគូរដល់លុយអតិថិជន ទើបមិនបំពាក់អាវក្រោះការពារទឹកកម្រិតខ្ពស់
- 2019-05-05 04:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus គិតគូរដល់លុយអតិថិជន ទើបមិនបំពាក់អាវក្រោះការពារទឹកកម្រិតខ្ពស់
ចន្លោះមិនឃើញ
OnePlus 7 ដែលគ្រោងនឹងប្រកាសចេញក្នុងពេលឆាប់ៗខាងមុខនេះ នឹងមិនមានសមត្ថភាពធន់នឹងទឹកកម្រិតខ្ពស់ដូចស្មាតហ្វូនកំពូលៗដទៃទៀតឡើយ។ លោក Carl Pei សហស្ថាបនិក OnePlus បានលើកឡើងហេតុផលសមរម្យមួយ នៃការសម្រេចចិត្តមិនបំពាក់អាវក្រោះការពារទឹកកម្រិតខ្ពស់នេះ។
លោក Carl បានរៀបរាប់ថា ក្រុមហ៊ុនចង់ផលិតស្មាតហ្វូនដោយផ្អែកលើការតម្រូវការពិតរបស់អតិថិជន ជាជាងតម្រូវការរបស់សហគ្រាសស្មាតហ្វូន។ វីដេអូដែលភ្ជាប់ជាមួយការលើកឡើងនេះក៏បានអះអាងដែរថា អាវក្រោះការពារទឹកកម្រិតខ្ពស់ ធ្វើឲ្យអតិថិជនត្រូវចំណាយលុយបន្ថែម ហើយវីដេអូនេះក៏មានបង្ហាញអំពីស្មាតហ្វូន OnePlus 7 ត្រូវបោះចូលក្នុងធុង ដែលជាភស្តុតាងបង្ហាញអំពីសមត្ថភាពធន់នឹងទឹករបស់វា។
សហស្ថាបនិករូបនេះមិនបានលើកឡើងអំពីអាវក្រោះការពារទឹកសម្រាប់ថ្ងៃអនាគតនោះទេ ហើយក៏មិនចង់ឲ្យអតិថិជនជ្រលក់ទូរសព្ទចូលទឹកដែរ។ គួរដឹងថា OnePlus 7 នឹងប្រកាសចេញនៅថ្ងៃទី ១៤ ខែឧសភានេះ៕