• 2019-05-06 04:24:34
  • ព័ត៌មាន

ប្លែក​ភ្នែក​ណាស់! ឡាន​ភីកអាប់​ទ្វា​ ៦ ដឹក​បាន​​មិន​តិច​នាក់

  • 2019-05-06 04:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ភីកអាប់​ទ្វា​ ៦ ដែល​ឆ្លង​កាត់​ការ​កែច្នៃ​ជា​ពិសេស បាន​បង្ហាញ​មុខ​ឡើង​កាល​ពី​ថ្មីៗ​នេះ តាម​រយៈ​បណ្ដាញ​អ៊ីនធឺណិត ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​មិន​ស្ទើរ​ឡើយ។

រថយន្ត​ទ្វា​ ៦ នេះ​គឺ​ជា​ម៉ូដែល​ Ford F-350 Super Duty ស៊េរី​ឆ្នាំ ២០១៣ ដែល​បាន​ឆ្លង​កាត់​ការ​កែច្នៃ​ដោយ​ក្រុមហ៊ុន​ជំនាញ​ Mid America Collision Repair ដែល​ក្រុម​ការងារ​បាន​ប្រើ​ពេល​ពេញ​មួយ​ឆ្នាំ​ដើម្បី​ច្នៃ​វា​ឡើង។ លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​រថយន្ត​​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​​លម្អិត​នោះ​ទេ ប៉ុន្តែ​ដឹង​ថា​ជា​ម៉ាស៊ីន​ម៉ាស៊ូត​ដែល​មាន​កម្លាំង​ខ្លាំង។

ចំពោះ​តម្លៃ​វិញ​ក៏​មិន​ត្រូវ​បាន​បង្ហាញ​ដែរ។ ចំពោះ​រថយន្ត​ Ford F-350 Super Duty ប្រភេទ​ធម្មតា​ ស៊េរី​ឆ្នាំ​ ២០១៩ ដែល​លក់​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី​ជាង ៣ ម៉ឺន​ដុល្លារ​ ដល់​ជាង ៦ ម៉ឺន​ដុល្លារ៕​​

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ សុខហេង

មតិយោបល់