• 2019-05-06 03:46:12
  • ព័ត៌មាន

អត់ជំនាញ ប៉ុន្តែចង់ទិញឡានមួយទឹកប្រើ ត្រូវមើលប៉ុន្មានចំណុចនេះ

  • 2019-05-06 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចរាចរណ៍​រថយន្ត​មួយទឹក​​នៅ​តែ​មាន​ការ​ពេញ​និយម មិន​សូវ​ស្រកស្រុ​ត​ទីផ្សារ​​ ​ព្រោះ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ហើយ​គុណភាព​នៅ​ប្រើប្រាស់​បាន។​​ ​ប្រភេទ​រថយន្ត​មួយ​ទឹកពេញនិយម​​មាន​ដូចជា Highlander, Camry បាឡែន, Lexus, Prius និងមានស៊រីទំនើបៗជាដើម។

ពលរដ្ឋ​មួយ​ចំនួន​តែង​តែ​រកទិញ​រថយន្ត​តាម​ឃ្លាំង ដែល​ត្រូវ​ឈ្មួញ​ទិញ​យក​ទៅ​ជួសជុល​យ៉ាង​ស្អាត​ ប៉ុន្តែមួួយ​ចំនួន​ចង់បាន​រថយន្តមួយ​ទឹក​​ដែលគេ​ទម្លាក់ពីកុងតឺណ័រ​ ដោយសារ​​អាច​ឃើញ​រូបរាង​ជាក់ស្តែង​ងាយ​សម្រេចចិត្ត​។

តាម​អ្នកជំនាញប្រាប់​ថា ​ទិញ​រថយន្ត​ទម្លាក់​ពី​កុងតឺណ័រ​​មិន​ស្រួល​​​ទេ បើ​មិន​មាន​ជំនាញ​ច្បាស់​លាស់។ បើ​ចង់ទៅ​រក​ទិញ​រថយន្តទម្លាក់កុងតឺណ័រ​ដើម្បី​បាន​​រថយន្ត​​ល្អ​អាច​ទទួល​យក​បានគួរមើលលើបូន្មានចំណុចខាងក្រោមនេះ៖

  • ជា​ធម្មតា​ឡាន​ទម្លាក់ពី​កង់តឺណ័រភ្លាម​ ងាយស្រួល​មើល​ បើ​វា​អត់​ច្រេះ​មាន​ន័យ​ថា​ឡាន​នេះ​នៅ​ល្អ​អាច​យកទៅ​ប្រើបាន ដល់ថ្នាក់​​​មិន​បាច់​មើល​​ម៉ាស៊ីនក៏​បាន​ដែរ។ មើល​ទៅ​លើ​តួ​រថយន្ត​ជើង​ក្រោម​សាក់​ស៊ី​កន្លែង​ចាប់​កង់​រថយន្ត​មិន​ច្រេះ​ឬ​សឹក​នេះ​ទើប​ជា​រថយន្ត​ដែល​មិន​មាន​ការ​ប្រើ​ប្រាស់​ច្រើន​និង​ប្រើ​នៅ​តំបន់​ដែរ​មាន​ផ្លូវ​ស្អាត​ល្អ។

  • មើលសាច់ដែក ​ទឹក​ថ្នាំ​ហ្សីន​ឬ​មិន​ហ្សីន។ ​រថយន្ត​ដែល​នៅ​ថ្មី​ទាំង​មូល គេ​កម្រ​ទិញណា​ស់ ដោយសារ​ឡានហ្នឹងគេ​​ប្រើប្រាស់​ច្រើន​​ (មានគីឡូច្រើន)។

  • នៅលើ​ឡានគេមាន​បិទ​​​ក្រដា​ស​​បញ្ជាក់​ចំនួន​គីឡូ ដែល​យើង​អាច​ឆែក​មើល​បាន។ ជា​ធម្មតា​ឡាន​នៅគីឡូ​តិច​គេ​ចង់​បាន ហើយ​​សមស្រប​បំផុត​​បើ​ក្រោម ១០ ម៉ឺន​គីឡូ​​​​អាច​ទទួល​យក​បាន​។

  • មើល​ពូកខាងក្នុង​បើ​នៅ​ថ្មី​ មិន​ស្លក​​ មិន​មាន​ការ​ខូច​ខាត់​​បុក​កុំ​ពិត​មើល​ផ្នែក​ខាង​ក្នុង​កន្លែង​អង្គុយ​ពូក​មាន​លក្ខណៈ​នៅ​ស្អាត​ទើប​មិន​មាន​ការ​ប្រើប្រាស់​យូរ បានន័យ​ថា​ឡាន​​​នេះ​មិន​សូវ​គេ​ប្រើប្រាស់​ច្រើន​​ទេ​។

  • ចំណុច​មួយ​ទៀត ឡាន​មួយ​ទឹក​តែងតែ​មាន​ការ​ខូចខាត​បុកទង្គិច​​។​ បើ​ប៉ះពាល់​ខាង​ក្រោយ​ មិន​សូវ​បារម្ភ​ទេ​ ប៉ុន្តែ​ខូចខាត​ផ្នែក​ខាង​មុខ​ត្រូវ​ប្រយ័ត្ន​បំផុត​។ ត្រឹម​​ចង្កៀង​មុខ ​ប៉ាន់ណា ឬ​ធុង​ទឹក គេ​អាច​ទិញ​ថ្មី​ប្តូរ​ចេញ​បាន​​ប៉ុន្តែ​បើ​ប៉ះ​ដល់​តួសាក់ស៊ី​ម៉ាស៊ីន វា​ពិបាក​ជួសជុល​ ហើយ​បើ​ជួលជុល​ក៏​មិន​បាន​ល្អ​ដូច​ដើម​ដែរ។

  • ពិនិត្យ​មើល​ប្រេង​ម៉ាស៊ីន​នៅ​ថ្មី​នេះ​ម៉ាស៊ីន​និង​​ដំណើរ​ការ​ល្អ​មើល​កុងទ័រ​បើ​មាន​ចំ​នួន​តិច​នេះ​រថយន្ត​នេះ​រថយន្ត​នេះ​ប្រើប្រាស់​បាន​តិច។ ​មើល​ទៅលើ​សំបក​កង់​ព្រោះ​នៅ​បរទេស​នៅ​ពេល​ប្ដូរ​កង់​គេ​តែង​មាន​ការ​បរិច្ឆេទ​ឆ្នាំ​នៃ​ការ​ប្ដូរ​កង់​ថ្មី(រយះ​ពេល​៣ឆ្នាំ​ឬ​ចាប់​ពី​៥០០០ទៅ​១០០០០គីឡូ​ប្ដូរ​ម្ដង​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង)។

ក្រៅ​ពី​មើល​លើ​ចំណុច​ពិសេស​ៗ​ខាង​លើ​នេះ​អ្នក​ត្រូវ​ទិញ​ក៏​ត្រូវ​ដឹង​ពី​ប្រភព​ទំនិញ​ពី​ប្រទេស​ណា​ក្រុម​ហ៊ុន​នាំចូល​មាន​លិខិត​ស្នាម​បញ្ជាក់​ពី​រថយន្ត​ច្បាស់លាស់ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់