- 2019-05-06 02:54:29
- ព័ត៌មាន
ហេតុផល ៣ យ៉ាង ធ្វើឲ្យ Rexton ចាប់ផ្ដើមវាយលុកទីផ្សាររថយន្តនៅកម្ពុជា (វីដេអូ)
- 2019-05-06 02:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៣ យ៉ាង ធ្វើឲ្យ Rexton ចាប់ផ្ដើមវាយលុកទីផ្សាររថយន្តនៅកម្ពុជា (វីដេអូ)
ចន្លោះមិនឃើញ
រថយន្ត SUV ៧ កៅអី ដែលទទួលបានពានមាសនៅប្រទេសអង់គ្លេសកាលពីឆ្នាំមុន SsangYong Rexton បានចូលមកកម្ពុជា ហើយកំពុងតែវាយលុកទីផ្សារក្នុងស្រុកលើហេតុផល ៣ ធំៗ គឺ៖
១. អាចបើកសម្រាប់ផ្លូវលំបាក៖
មួយក្នុងចំណោមហេតុផលជាច្រើនដែល Rexton បានពានពី 4x4 Magazine នៅអង់គ្លេស ដោយសាររថយន្តនេះផលិតឡើងដោយផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ព្រមទាំងអាចបើកគ្រប់ស្ថានភាពផ្លូវ។ ជាក់ស្ដែង Rexton ប្រើប្រភេទគ្រោងឡាន Body on Frame ដែលផ្ដល់លំនឹងជាងគ្រោងឡាន Monocoque ប្រើលើឡានទូទៅ និងម៉ាស៊ីន LET ដែលមានសន្ទុះខ្លាំង។
២. តម្លៃហាក់ទាបជាងគូប្រជែង
Rexton មានបច្ចេកវិទ្យាទំនើបជាច្រើនដូចជា Power Tailgate ដែលបើកឃ្លុបក្រោយដោយមិនបាច់ចុចអ្វីទាំងអស់ Welcome System កៅអីនឹងខិតថយក្រោយដោយឯកឯងពេលបើកទ្វារ និងខិតទៅមុខពេលបិទទ្វារ និងបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនទៀត។ ចំណុចនេះ បើប្រៀបធៀបជាមួយក្រុមហ៊ុនគូរប្រជែង ហើយប្រើប្រាស់បច្ចេកវិទ្យាខាងលើ ប្រាកដជាមានតម្លៃថ្លៃជាងនេះ។ ជាក់ស្ដែង Rexton ស៊េរីឆ្នាំ២០១៩ មានតម្លៃ ៥៥ ៥០០ដុល្លារ សម្រាប់ប៉ុង ១ និង៥៩ ៥០០ដុល្លារ ប៉ុង ២។
៣. ការឌីហ្សាញផ្នែកខាងក្នុង
SsangYong បានចំណាយទុនច្រើនទៅលើការឌីហ្សាញ ជាពិសេសស្បែកពូកខាងក្នុង ដោយប្រើប្រភេទ Napa Leather ជាស្បែកទន់រលោង មិនមានក្រឡាស្បែកច្រើន ព្រមទាំងដេរជាក្រឡាជ្រុងៗផងដែរ។
លោក Tay Kek Khoon ប្រធានផ្នែកលក់ SsangYong នៅកម្ពុជា បានលើកឡើងថា ក្នុងចំណោមឡានដែលក្រុមហ៊ុននាំចូល Rexton ជាម៉ូដែលលក់ដាច់ជាងគេ ហើយអ្វីដែលភ្ញៀវតែងតែសរសើរមិនដាច់នោះគឺ ការឌីហ្សាញផ្នែកខាងក្នុងឡាន ព្រមទាំងសមត្ថភាពរបស់ឡាន។
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
ព័ត៌មានបន្ថែមចូលទៅផេកហ្វេសប៊ុក SsangYong Cambodia ឬទាក់ទងលេខទូរសព្ទ 095 456 888 / 098 456 888 / 070 350 460 / 078 551 898។
ទីតាំងទី១ ៖ លើមហាវិថីសហព័ន្ធរុស្សី (កែងផ្លូវចូលវត្តនាគវ័ន្ត), សង្កាត់ផ្សារដេប៉ូ៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ ផែនទី៖ https://goo.gl/maps/vwUdfYbE7RP2
ទីតាំងទី២ ៖ ផ្ទះលេខ១១៦, រង្វង់មូលចោមចៅ រវាងផ្លូវជាតិលេខ៣ និងលេខ៤, រាជធានីភ្នំពេញ ផែនទី៖ https://goo.gl/maps/vy6j6yeKb1K2