• 2019-03-26 02:37:17
  • ព័ត៌មាន

ខ្លាំងបាត់! Huawei ចេញសារអរគុណ Apple បង្កប់ន័យឌឺដងខ្លាំង

  • 2019-03-26 02:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ Apple បាន​បង្ហាញ​ចេញ​សេវាកម្ម​ថ្មីៗ​ជា​ច្រើន​ ក្នុង​គោល​បំណង​សម្រេច​គោលដៅ​បង្កើន​ចំណូល​លើ​ផ្នែក​សេវាកម្ម​របស់​ខ្លួន​​ឲ្យ​បាន​ ៥០ ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ត្រឹម​ឆ្នាំ ២០២០។

ក្រោយ​ពី​ការ​ប្រកាស​បាន​បញ្ចប់​ទៅ​​ក្រុមហ៊ុន​ Huawei ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​នោះ បាន​បញ្ចេញ​សារ​អរគុណ​មួយ​ដល់​ Apple ដែល​មាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ។ គណនី​ Huawei ប្រចាំ​ប្រទេស​អៀរឡង់​បាន​បង្ហោះ​រូប​ដែល​មាន​សរសេរ​ពាក្យ​ថា ៖ "Thanks for the warm up Tim.” ដែល​ឃ្លា​នេះ​មាន​ន័យ​ថា​ "អរគុណ​សម្រាប់​ការ​កម្ដៅ​សាច់​ដុំ​ លោក​​ Tim”។

Caption នៃ​រូបភាព​នេះ​ដែរ​ មាន​សរសេរ​ថា​ ៖ "Thanks for the warm up, now on to the main event...” មាន​ន័យ​ថា "អរគុណ​សម្រាប់​ការ​កម្ដៅ​សាច់​ដុំ ឥឡូវ​បន្ត​ទៅ​កាន់​កម្មវិធី​សំខាន់”។ ពាក្យ​កម្មវិធី​សំខាន់​នេះ គឺ​ Huawei ចង់​សំដៅ​ទៅ​ដល់​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​ Huawei P30 និង P30 Pro ដែល​នឹង​ចេញ​នៅ​យប់​ថ្ងៃ​ទី ២៦ ខែ​មីនា​នេះ​តែ​ម្ដង។

ដំណឹង​ដែល​គេ​ដឹង​ច្បាស់​ការណ៍​អំពី P30 និង P30 Pro គឺ​មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ចំនួន​ ៣ គ្រាប់ ដែល​បង្គំ​​កាមេរ៉ា​ថ្មី​នេះ​មាន​សមត្ថភាព​អាច​ Zoom បាន​ ១០ ដង និង​មាន​មុខងារ​​ដែល​អាច​ថត​វីដេអូ​ពីរ​ប្លង់​ក្នុង​ពេល​តែ​មួយ ហើយ​ថត​វីដេអូ​នៅ​ទី​ងងឹត​បាន​ច្បាស់​ល្អ​ជាង​មុន​ទៀត​ផង៕​​​​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់