- 2019-03-25 02:07:51
- ព័ត៌មាន
ឲ្យអស់ចម្ងល់ នេះតេស្តល្បឿន Galaxy S10 ប្រើឈីប Exynos 9820 និង Snapdragon 855
- 2019-03-25 02:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យអស់ចម្ងល់ នេះតេស្តល្បឿន Galaxy S10 ប្រើឈីប Exynos 9820 និង Snapdragon 855
ចន្លោះមិនឃើញ
លើស្មាតហ្វូន Galaxy S10 មានការបំពាក់នូវឈីប ២ ប្រភេទខុសពីគ្នា ដោយមួយប្រើប្រាស់ឈីប Qualcomm Snapdragon 855 សម្រាប់ចែកចាយក្នុងទីផ្សារប្រទេសចិននិងសហរដ្ឋអាមេរិក ខណៈ Exynos 9820 សម្រាប់ទីផ្សារសកល។ មតិជាច្រើននៅមានការងឿងឆ្ងល់ដោយចង់ដឹង តើរវាងឈីបទាំងពីរមួយណាអាចដំណើរការលឿនជាង?
ជាលទ្ធផលការតេស្តលើកម្មវិធី AnTuTu ឃើញថា S10 ប្រើឈីប SD855 ជារួមមានពិន្ទុខ្ពស់ជាងធុន Exynos 9820 ប៉ុន្តែលើកម្មវិធី Geekbench សម្រា់បល្បឿន Multi-Core គឺយកឈ្នះ តែល្បឿន Single-Core ឈីប Exynos 9820 ធ្វើបានល្អជាង។
ចំណែកឯតេស្តមើលដំណើរការល្បឿនក្រាហ្វិកនិងការលេងហ្គេម លើ GFXBench ទាំងសម្រាប់ Manhattan 3.1 និង Car Chase ជាលទ្ធផលភ្ញាក់ផ្អើលដែល S10 ប្រើឈីប Exynos 9820 អាចទទួលបានពិន្ទុខ្ពស់ជាងឈីប SD855។
មួយចំណុចផ្សេងទៀតតេស្តប្រើកម្មវិធី Jetstream ឆែកមើលល្បឿនបើក Browser ដូចជា Google Chrome ឬ Browser របស់ Samsung ដោយផ្ទាល់ ជាលទ្ធផលម៉ូឌែលប្រើឈីប SD855 ធ្វើបានល្អជាង។
ចុងក្រោយសម្រាប់ថាមពលថ្មក៏មិនខុសពីប៉ុន្មានចំណុចខាងលើ ដោយ S10 ប្រើឈីប SD855 អាចកាន់ថ្មបានយូរដល់ទៅ ៧ ម៉ោង និង ៣០ នាទី ខណៈធុន Exynos 9820 ទ្រទ្រង់ឧបករណ៍បានត្រឹម ៦ ម៉ោង និង ៤៥ នាទីតែប៉ុណ្ណោះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: