• 2019-03-25 08:34:56
  • ព័ត៌មាន

លេចចេញចំណុចខ្លាំង Huawei​ P30 អាច Zoom ដល់ឋានព្រះចន្ទ និងថតវីដេអូបានពីរក្នុងពេលតែមួយ

  • 2019-03-25 08:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ចុង​ក្រោយ​អំពី Huawei P30/P30 Pro ដែល​នឹង​ប្រកាស​ចេញ​នា​យប់​ថ្ងៃ​ស្អែក​នេះ បាន​លេច​ចេញ​ពី​វិបសាយ​សិង្ហបុរី​ ដែល​មាន​រៀប​រាប់​អំពី​ចំណុច​ខ្លាំង​លើ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​នេះ។

មុខងារ​ឲ្យ​ចាប់​អារម្មណ៍​លើ​កាមេរ៉ា​របស់​ P30 និង​ P30 Pro គឺ​មុខងារ​ដែល​មាន​ឈ្មោះ​ថា​ Dual-View Video។ មុខងារ​ Dual View Video គឺ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ថត​វីដេអូ​បាន​ពីរ​ក្នុង​ពេល​តែ​មួយ ដោយ​ប្រើ​ប្រាស់​​កាមេរ៉ា​ខាង​ក្រោយ​ម្ដង​ពីរ​គ្រាប់​តែ​ម្ដង។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គឺ​​ឡេន​កាមេរ៉ា​ដែល​អាច​​​ធ្វើ​ការ​ Zoom បាន​រហូត​ដល់​ ១០ ដង ហើយ​នៅ​អាច​រក្សា​គុណភាព​រូបភាព​ឲ្យ​បាន​ច្បាស់​ល្អ​ទៀត​ផង។ បន្ថែម​ពី​នេះ​គឺ​គេ​បាន​ដឹង​អំពី​ឡេន​​ទំហំ ៤០ MP ដែល​មាន​សមត្ថភាព​អាច​ថត​រូប​ក្នុង​កម្រិត​ ISO ​ខ្ពស់ និង ថត​វីដេអូ​នៅ​ទី​ងងឹត​បាន​ច្បាស់។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ជាវ​ Huawei P30 ឬ P30 Pro នៅ​ថ្ងៃ​ចេញ​លក់​ទី ៦ ខែ​មេសា អតិថិជន​នឹង​ទទួល​បាន​នាឡិកា​ Huawei Watch GT និង​​ឧបករណ៍​បំពង​សំឡេង​ JBL Clip 2 ដែល​មួយ​កញ្ចប់​នេះ​មាន​តម្លៃ​ប្រមាណ ៣៤៥ ដុល្លារ នៅ​សិង្ហបុរី។

​​​ចង់​ដឹង​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ Huawei P30 និង P30 Pro រង់​ចាំ​ទស្សនា​កម្មវិធី​ប្រកាស​ចេញ​ ដែល​ធ្វើ​ឡើង​នា​យប់​ស្អែក​ថ្ងៃ​ទី ២៦ ខែ​មីនា៕

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់