- 2019-03-26 02:13:52
- ផលិតផលថ្មី
យប់មិញ Apple សម្រុកចេញសេវាកម្មថ្មីៗជាច្រើន ទុកបូមលុយអ្នកប្រើ
- 2019-03-26 02:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់មិញ Apple សម្រុកចេញសេវាកម្មថ្មីៗជាច្រើន ទុកបូមលុយអ្នកប្រើ
ចន្លោះមិនឃើញ
កាលពីរំលងអាធ្រាត្រយប់មិញនេះ Apple បានប្រកាសចេញសេវាកម្មថ្មីៗជាច្រើនក្នុងកម្មវិធីដែលធ្វើឡើងនៅសាលមហោស្រព Steve Jobs ដែលស្ថិតនៅក្នុងទីស្នាក់ការថ្មីៗរបស់ Apple។
សេវាកម្មដែល Apple បានប្រកាសចេញមានចំនួន ៤ ក្នុងនោះរួមមាន ៖
Apple TV+
គឺជាសេវាកម្មទស្សនាខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍តាមអ៊ីនធឺណិត ដែលនឹងជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Netflix និងទូរទស្សន៍ខ្សែកាប។ ជាមួយសេវាប្រចាំខែ ៩,៩៩ ដុល្លារ Apple TV+ នេះក៏មានចាក់ផ្សាយនូវខ្សែភាពយន្តដែលផលិតឡើងថ្មីទាំងស្រុង មិនខុសពី Netflix ឡើយ។
Apple News+
គឺជាការអាប់ដេតថ្មីបន្ថែមពីលើ Apple News ដែលចេញកាលពី ៤ ឆ្នាំមុន។ Apple News+ នេះមានបញ្ចូលនូវទស្សនាវដ្ដីច្រើនជាង ៣០០ ស្ថាប័ន ដែលមានប្រធានបទច្រើនប្រភេទតម្រូវតាមអ្នកអាន។ សេវាប្រចាំខែរបស់ Apple News+ នៅសហរដ្ឋអាមេរិកគឺ ៩,៩៩ ដុល្លារក្នុងមួយខែ។
Apple Aracde
គឺជាសេវាកម្មលេងហ្គេមកម្រិត Premium នៅលើទូរសព្ទ ដែលអាចឲ្យអ្នកប្រើប្រាស់លេងហ្គេម Preium ថ្មីៗជាមួយតម្លៃប្រចាំខែដែល Apple មិនទាន់ប្រកាសឲ្យដឹងនៅឡើយ។ Apple បង្កើតសេវាកម្មនេះឡើយដើម្បីលើកប្រជាប្រិយភាពហ្គេមទូរសព្ទគុណភាពខ្ពស់ដែលមានតម្លៃថ្លៃ ដែលកន្លងមកហ្គេមប្រភេទនេះ ពិបាកប្រជែងនឹងហ្គេមដែលដាក់ឲ្យទាញយក Free ណាស់។
Apple Card
គឺជាក្រេដីតកាតមួយបង្កើតឡើង Apple ផ្ទាល់ ដែលវានឹងធ្វើឲ្យការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល ហើយអាចមើលប្រតិបត្តិការសាច់ប្រាក់បានកាន់តែច្បាស់ផងដែរ។ ក្រេដីតកាតនេះអាចរក្សាទុកក្នុងទូរសព្ទ ហើយអតិថិជនក៏អាចស្នើសុំផលិតកាតពិតដែលធ្វើអំពីទីតាញ៉ូម និងមានលក្ខណៈដូចកាតធនាគារអ៊ីចឹងដែរ។
កាន់តែពិសេសនោះជាមួយ Apple Card ពេលធ្វើការចាយវាយអតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ២%។ ប្រសិនបើចាយវាយលើសេវាកម្មរបស់ Apple ដូចជា Apple Stores ឬ iTunes នឹងទទួលបានទឹកប្រាក់ត្រឡប់ ៣% ហើយបើចាយវាយដោយប្រើកាតពិតនឹងបានទឹកប្រាក់ត្រឡប់ ១%៕
ចុចអាន៖