- 2019-03-25 03:42:55
- ព័ត៌មាន
ទូរសព្ទចិនអាចផ្ដួល iPhone មិនមែនដោយសារតម្លៃមួយមុខទេ
- 2019-03-25 03:42:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទចិនអាចផ្ដួល iPhone មិនមែនដោយសារតម្លៃមួយមុខទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនលក់រាយ និងអ្នកវិភាគទីផ្សារបាននិយាយថា iPhone មានការថយចុះចំនួនលក់លើទីផ្សារប្រទេសចិន មិនមែនដោយសារតែតម្លៃមួយមុខនោះទេ។ អតិថិជនខ្លះប្ដូរទៅប្រើស្មាតហ្វូនចិន ដោយសារពួកគេយល់ថា មុខងារខ្លះល្អជាង iPhone។
កាលពីឆ្នាំទៅ ទីផ្សារស្មាតហ្វូនតម្លៃ ៥០០ ទៅ ៨០០ ដុល្លារ របស់ Apple ក្នុងប្រទេសចិន បានធ្លាក់ចុះពី ៨១,២% នៅត្រឹម ៥៤,៦%។ ហេតុផលចម្បងគឺដោយសារតែតម្លៃ។ iPhone X គឺជា iPhone ដំបូងដែលមានតម្លៃលក់ដល់ ១ ពាន់ដុល្លារ ធ្វើឲ្យ Apple ខ្ទាតចេញពីទីផ្សារស្មាតហ្វូនតម្លៃ ៥០០ ទៅ ៨០០ ដុល្លារនៅប្រទេសចិន។
អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Counterpoint បាននិយាយថា ៖ "អ្នកទិញស្មាតហ្វូនភាគច្រើននៅប្រទេសចិន មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចំណាយលុយ ១ ពាន់ដុល្លារសម្រាប់ស្មាតហ្វូនមួយគ្រឿងនោះទេ”។
ឆ្លើយតបនឹងបញ្ហានេះ Apple បានបញ្ចុះតម្លៃច្រើនសន្លឹកលើម៉ូដែល iPhone XR, iPhone XS/XS Max ដែលលក់នៅលើទីផ្សារប្រទេសចិន។ ប៉ុន្តែតម្លៃមិនមែនជាហេតុផលតែមួយគត់នោះទេ វាបូករួមទាំងមុខងារពិសេសដែលក្រុមហ៊ុនស្មាតហ្វូនចិនមានលើស Apple ផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Huishoubao ដែលទិញ/លក់ទូរសព្ទមួយទឹក បាននិយាយថា លោកបានឃើញអតិថិជនប្ដូរពី Apple ទៅប្រើ Huawei ដោយសារជនជាតិចិនពេញចិត្តសមត្ថភាពថត Selfie និងគុណភាពកាមេរ៉ាលើស្មាតហ្វូន Huawei។ លោកបានបន្តថាកាមេរ៉ា Huawei បានវិវត្តន៍ខ្លួនល្អប្រសើរជាង Apple ដែលត្រូវចិត្តអតិថិជនចិនច្រើន។
មិនត្រឹមតែ Huawei នោះទេ ក្រុមហ៊ុន Oppo និង Vivo ក៏ប្រកួតប្រជែងនឹង Apple លើមុខងារពិសេសៗផងដែរ៕
ចុចអាន៖