• 2019-03-26 01:45:00
  • ព័ត៌មាន

ទូរសព្ទ​ស៊េរី​ចាស់​ ៧​ម៉ូ​ដែល ដែល​អាច​លក់​បាន​ថ្លៃ​នៅ​ពេល​បច្ចុប្បន្ន

  • 2019-03-26 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​សង្កេត​ឃើញ ទូរសព្ទ​ស៊េរី​ចាស់ៗ​មួយ​ចំនួន ដែល​បាន​ចេញ​លក់​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ នៅ​តែ​មានតម្លៃ​ខ្ពស់​ដដែល។ ទោះ​បី​ជា​តម្លៃ​មិន​​ថ្លៃ​ដល់​ស្មាតហ្វូន​កំពូល​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​ក្ដី​ ក៏​ម៉ូដែល​ទូរសព្ទ​​ទាំងនេះ ខ្លះ​នៅ​តែ​មាន​តម្លៃ​រាប់​រយ ឬ ដល់​ខ្ទង់​ពាន់​ដុល្លារ​ក៏​ថាបាន​។

#១- Nokia 8110

ទូរសព្ទ​នេះ ចេញ​កាល​ពី​ឆ្នាំ១៩៩៦។ វា​ជា​ទូរសព្ទ​បែប​អូស​ដើម្បី​ចុច​ប៊ូតុង ដែល​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក និង​ធ្លាប់​ត្រូវ​បាន​បង្ហាញ​ក្នុង​ខ្សែ​ភាពយន្ត​រឿង "The Matrix” កាល​ពី​ឆ្នាំ​១៩៩៩។ រហស្សនាម​របស់​វា​គឺ ទូរសព្ទ "ចេក" ដែល​បច្ចុប្បន្ន មាន​តម្លៃ​ខ្ទង់ ៥០០​ដុល្លារ​នៅ​លើ​វេបសាយ​លក់​អនឡាញ eBay​ ។

#២- Motorola Dynatac

ទូរសព្ទ​នេះ ចេញ​កាល​ពី​ឆ្នាំ​១៩៤៧ ហើយ​ត្រូវ​បាន​ស្គាល់​ច្រើន​កាល​ពី​ឆ្នាំ​១៩៧៣។ វាជា​ទូរសព្ទ​ចល័ត​ដំបូង ដែល​បាន​តម្រង់​ទិស​សម្រាប់​យុគ​សម័យ​ថ្មី​នៃ​ទូរគមនាគមន៍។ ចំពោះ​តម្លៃ​បច្ចុប្បន្ន គឺ​ប្រហែល ៥០០​ដុល្លារ​អាមេរិក។

#៣- Nokia 808 Pureview

Nokia 808 Pureview បាន​ក្លាយជា​ទូរសព្ទ​ដែល​អាច​ថត​រូប​បាន​ច្បាស់​ជាង​គេ បើ​ធៀប​ជាមួយ​ទូរសព្ទ​ដែល​ចេញ​ក្នុង​ជំនាន់​ជាមួយ​គ្នា។ ទោះ​ចេញ​លក់​ជាង ៦​ឆ្នាំ​ហើយ​ក៏ដោយ ក៏​ទូរសព្ទ​នេះ នៅ​តែ​មាន​តម្លៃ​ខ្ពស់ គឺ​ចន្លោះ​ពី ២០០ – ៣០០ ដុល្លារ​។

#៤- Samsung SPH -N270

ទូរសព្ទ​នេះ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក បន្ទាប់ពី​ចេញ​កាល​ពី​ឆ្នាំ​២០០៣។ Samsung បាន​បញ្ចេញ​ត្រឹមតែ ១​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ។ បច្ចុប្បន្ន តម្លៃ​របស់​វា មិន​អន់​ជាង iPhone ប៉ុន្មាន​ទេ គឺ​ខ្ទង់ ៧៥០ ដុល្លារ​អាមេរិក។

#៥- Apple iPhone 2

iPhone 2 ជា​អ្នក​តម្រង់​ទិស​សម្រាប់​ស្មាតហ្វូន​ពពួក​បញ្ជា​លើ​អេក្រង់ (Touch Screen)។ វា​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត ចាប់​ផ្ដើម​ដើរ​តាម Apple ក្នុង​ការ​ផលិត​ស្មាតហ្វូន​ប្រភេទ​នេះ។ សព្វថ្ងៃ iPhone 2 មិន​សល់​ច្រើន​ឡើយ នៅ​លើ​ពិភពលោក ដូច្នេះ​តម្លៃ​របស់​វា​គឺ ៥០០​ដុល្លារ នៅ​លើ eBay ។

#៦- Motorola Aura R1

អ្វី​ដែល​ធ្វើឲ្យ​ទូរសព្ទ​នេះ មាន​តម្លៃ​គឺ ការ​បំពាក់​ដោយ​ដែក​អ៊ីណុក និង​ត្បូង​កណ្ដៀង។ ១០​ឆ្នាំ​កន្លង​ផុតទៅ វា​នៅ​តែ​មាន​តម្លៃ​ប្រហែល ១០០០ ដុល្លារ សម្រាប់​ម៉ូដែល​ធម្មតា។

#៧- Nokia 8800 Carbon Arte

នេះ​ជា​ទូរសព្ទ​ដែល​បាន​ស្នងតំណែង​ពី Nokia N97 ដែល​ទទួល​បាន​ជោគជ័យ​បំផុត។ ទូរសព្ទ​ដែល​ចេញ​ក្នុង​ឆ្នាំ​២០០៨​នេះ បំពាក់​ដោយ​ដែក​អ៊ីណុក សរសៃ​ហ្វៃប៊ឺ​កាបូន និង​ទីតាញ៉ូម។ បច្ចុប្បន្ន Nokia 8800 Carbon Arte មាន​តម្លៃ​ខ្ទង់ ៥០០​ដុល្លារ​សម្រាប់​ទូរសព្ទ​មួយ​ទឹក និង ថ្មី​អាច​ដល់ ១០០០​ដុល្លារ​ឯណោះ​៕

អត្ថបទ៖ រក្សា

មតិយោបល់