- 2019-03-25 01:22:42
- ព័ត៌មាន
iPhone 11 នឹងចម្លងមុខងារពិសេសមួយ កំពុងមានប្រើលើ Galaxy S10 និង Mate 20 Pro
- 2019-03-25 01:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11 នឹងចម្លងមុខងារពិសេសមួយ កំពុងមានប្រើលើ Galaxy S10 និង Mate 20 Pro
ចន្លោះមិនឃើញ
Apple រំពឹងនឹងចេញផ្សាយ iPhone ជំនាន់ក្រោយរបស់ខ្លួននៅ ៦ ខែបន្ទាប់ ប៉ុន្តែសម្រាប់សេរ៊ីឆ្នាំ ២០១៩ នេះ គេជឿជាក់ថាអាចមានការផ្លាស់ប្តូរច្រើនដើម្បីប្រកួតប្រជែងជាមួយស្មាតហ្វូនដទៃដែលកំពុងវាយលុកក្នុងទីផ្សារ។
ចំណុចខ្លាំងមួយរបស់ iPhone 11 នឹងមានប្រើប្រាស់បច្ចេកវិទ្យាសាកថ្មឥតខ្សែផ្តល់ទៅកាន់ឧបករណ៍ដទៃ ដូចទៅនឹងមុខងារ Reverse Wiresless Charging លើ Huawei Mate 20 Pro ក៏ដូចជា Wireless PowerShare លើ Samsung Galaxy S10។
ត្រង់នេះមានន័យថាខ្នងក្រោយនៃទូរសព្ទ iPhone ឆ្នាំ ២០១៩ អាចនឹងធ្វើជាទីតាំងសាកថ្មឥតខ្សែសម្រាប់កាស AirPods ឬនាឡិកាឆ្លាតវៃ Apple Watch។ ប៉ុន្តែជាបញ្ហាចោទគឺទាក់ទិននឹងទំហំថាមពលថ្មនៅមានកម្រិតលើ iPhone ដោយជំនាន់បច្ចុប្បន្ន iPhone XS Max ធំបំផុតត្រឹម ៣ ១៧៤mAh មួយផ្សេងទៀតគឺការចាយពេលយូរសម្រាប់ការសាកបញ្ចូលថាមពលថ្មដល់ iPhone។
ជុំវិញដំណោះស្រាយបញ្ហានេះ តាមសារព័ត៌មានរបស់ជប៉ុន Mac Otakara កន្លងទៅធ្លាប់ចុះផ្សាយរួចមកហើយ iPhone 11 ទំនងជាវិវត្តពីការប្រើប្រាស់ដុំសាកកម្លាំង ៥ វ៉ាត់ ឡើងមកជាប្រភេទ USB-C កម្លាំង ១៨ វ៉ាត់ ទំហំប៉ុន iPad Pro វិញ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: