• 2019-03-25 02:29:39
  • ព័ត៌មាន

​Nokia សារភាព​ថា​ទូរសព្ទ​ខ្លួន​ផ្ញើ​ទិន្នន័យ​រសើប​ទៅ​ប្រទេស​ចិន

  • 2019-03-25 02:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​​សារព័ត៌មាន​ន័រវែស​ NRK បាន​​ឲ្យ​ដឹង​ថា​​ស្មាតហ្វូន​ Nokia 7 Plus របស់​ក្រុមហ៊ុន​ HMD Global បាន​ផ្ញើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​កាន់​ Server ក្នុង​ប្រទេស​ចិន។

ទិន្នន័យ​ផ្ញើ​ចេញ​ពី Nokia 7 Plus រួម​មាន​លេខ​ IMEI, ទីតាំង​ និង​លេខ​ទូរសព្ទ ដែល​អាច​ប្រើ​ប្រាស់​ដើម្បី​ចាប់​ទីតាំង​អ្នក​ប្រើ​ប្រាស់​បាន។ NRK បាន​អះអាង​ថា​ទិន្នន័យ​ទាំង​នេះ​បាន​ផ្ញើ​ចេញ​ពី​ Nokia 7 Plus ជា​ច្រើន​ខែ​មក​ហើយ។ ខាង​ក្រុមហ៊ុន​ HMD Global ឯណោះ​វិញ​ក៏​បាន​ទទួល​ស្គាល់​ថា​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ពិត​ជា​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ Server ក្នុង​ប្រទេស​ចិន​មែន​ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ចែក​រំលែក​ទាំង​នេះ​ទៅ​កាន់​បុគ្គល​ទី​បី​នោះ​ឡើយ។

ក្រុមហ៊ុន​ HMD បាន​ចាត់​ទុក​ទិន្នន័យ​ទាំង​នេះ​ថា​ "Data Activation Information” ហើយ​ទិន្នន័យ​ទាំង​នេះ​មិន​មាន​ផ្ទុក​អត្តសញ្ញាណ​របស់​អ្នក​ប្រើ​ប្រាស់​ឡើយ។ ក្រុមហ៊ុន​ឲ្យ​ដឹង​ទៀត​ថា​ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​កំហុស​បច្ចេកទេស​លើ​កម្មវិធី​ផ្ទេរ​ទិន្នន័យ​របស់​ខ្លួន។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ HMD បាន​បញ្ចេញ​ការ​អាប់​ដេត​​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ សម្រាប់​ម៉ូដែល​ Nokia 7 Plus។ គួរ​ដឹង​ថា​ HMD កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​​រដ្ឋាភិបាល​ហ្វាំងឡង់​​លើ​ករណី​នេះ ហើយ​ក្រុមហ៊ុន​ HMD ក៏​​ត្រៀម​ខ្លួន​រួច​រាល់​នឹង​សហការ​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ផង​ដែរ៕​​​​

ចុចអាន៖

​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់