• 2019-03-22 07:56:34
  • ព័ត៌មាន

Galaxy S10 5G នឹង​ចេញ​លក់​​ថ្ងៃ​ទី ៥ ខែ​មេសា នៅ​ប្រទេស​មួយ​មុន​គេ

  • 2019-03-22 07:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ Yonhap News បាន​ឲ្យ​ដឹង​ថា​ GalaxY S10 5G នឹង​លក់​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី ៥ ខែ​មេសា ខាង​មុខ​នេះ​ នៅ​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្ទាល់​តែ​ម្ដង។

ស្មាតហ្វូន​កំពូល​នេះ​មិន​មាន​ទទួល​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​ឡើយ ដោយ​គេ​រំពឹង​ថា​វា​នឹង​មាន​តម្លៃ ១,៥ លាន​វ៉ុន ដែល​ស្មើ​​ប្រមាណ​ ១ ៣២៩ ដុល្លារ។ ដំណឹង​នៃ​ការ​ចេញ​លក់​នេះ គឺ​ស្រប​ពេល​នឹង​ក្រុមហ៊ុន​សេវា​ទូរសព្ទ​របស់​កូរ៉េ​ខាង​ត្បូង​បាន​​រៀប​ចំ​រួច​ស្រេច​លើ​ប្រព័ន្ធ 5G។

ដោយ​ឡែក​ក្រុមហ៊ុន​ Verizon របស់​សហរដ្ឋអាមេរិក​ឯណោះ​វិញ ក៏​បាន​ប្រកាស​ដែរ​ថា​សេវា​ 5G របស់​ខ្លួន​នឹង​ដាក់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី ១១ ខែ​មេសា​ខាង​មុខ​ ហើយ​គេ​រំពឹង​ថា​ Galaxy S10 5G នឹង​ចេញ​លក់​បន្ទាប់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

Galaxy S10 5G មិន​មែន​គ្រាន់​តែ​ជា​ Galaxy S10 Plus ដែល​មាន​បន្ថែម​សេវា​ 5G ប៉ុណ្ណោះ​ទេ។​ ប៉ុន្តែ​វា​មាន​ចំណុច​ដទៃ​ទៀត​លើស​ Galaxy S10 Plus មាន​ដូច​ជា​​មាន​កាមេរ៉ា​ 3D ចំនួន​ពីរ (ខាង​មុខ​មួយ​/ខាង​ក្រោយ​មួយ) មាន​អេក្រង់​ធំ​ជាង និង​ មាន​ថ្ម​ធំ​ជាង​ (៤៥០០ mAh ធៀប​នឹង​ ៤១០០ mAh) ជា​ដើម៕​​

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់