
- 2019-03-19 04:08:22
- ផលិតផលថ្មី
ស្មាតហ្វូនតម្លៃ ១០៤ ដុល្លារ ប៉ុន្តែសមត្ថភាពមិនលំៗ
- 2019-03-19 04:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនតម្លៃ ១០៤ ដុល្លារ ប៉ុន្តែសមត្ថភាពមិនលំៗ
ចន្លោះមិនឃើញ
Xiaomi Redmi 7 បានលេចវត្តមានជាផ្លូវការ ក្រោយពីបានលេចធ្លាយព័ត៌មានជាច្រើនហូរហែនាពេលកន្លងមក។ Redmi 7 ជាស្មាតហ្វូនកម្រិតធូរថ្លៃ ដែលមានតម្លៃចាប់ពីប្រមាណ ១០៤ ដុល្លារ នៅទីផ្សារប្រទេសចិន។
Redmi 7 មានបំពាក់បន្ទះឈីប Snapdragon 632 (មាន CPU បួនគ្រាប់កម្លាំងខ្លាំង និង បួនគ្រាប់សន្សំសំចៃថាមពល), មាន RAM ទំហំ ២ GB ឬ ៤ GB, អង្គផ្ទុកទំហំ ១៦ GB ដល់ ៦៤ GB អាចបន្ថែមទំហំតាមមេមូរីកាត។ វាក៏មានថ្មទំហំ ៤០០០ mAh, អេក្រង់ទំហំ ៦,២៦ អ៊ីញ កម្រិត HD+ និងអាចធន់នឹងទឹកភ្លៀង ឬ ទឹកសាចបានផងដែរ។
ស្មាតហ្វូន Xiaomi ថ្មីនេះមានបំពាក់កាមេរ៉ាពីរគ្រាប់នៅខាងក្រោយ ដែលកាមេរ៉ាមេមានកម្រិត ១២ MP ហើយកាមេរ៉ាមួយទៀតសម្រាប់វាស់ជម្រៅរូបភាពមានកម្រិត ២ MP។ ចំណែកកាមេរ៉ា Selfie មានកម្រិត ៨ MP ដែលស្ថិតនៅទីតាំងក្បាលឆកតំណក់ទឹក ហើយកាមេរ៉ានេះក៏អាចប្រើសម្រាប់ស្កេនមុខដើម្បីដោះសោបានផងដែរ។
មុខងារផ្សេងទៀតលើ Redmi 7 មានដូចជារន្ធដោតកាស 3.5 mm និងមានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ។ Redmi 7 នេះមានតម្លៃចាប់ពីប្រមាណ ១០៤ ដុល្លារ (RAM ២ GB/ROM ១៦ GB), ១១៩ ដុល្លារ (RAM ៣ GB/ROM ៣២ GB) និង ១៤៩ ដុល្លារ (RAM ៤ GB/ROM ៦៤ GB) ជាតម្លៃលើទីផ្សារក្នុងស្រុក៕
ចុចអាន៖