• 2019-03-06 03:20:00
  • ផលិតផលថ្មី

​កាស AirPods ក្លែង​ក្លាយ​តម្លៃ ៥០ ដុល្លារ​ដូច​ពិត​បេះ​បិទ

  • 2019-03-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាស​ឥត​ខ្សែ Apple AirPods ​ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៦ ​បាន​ក្លាយ​ជា​ផលិត​ផល​ដ៏​ពេញ​និយម រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​មិញ ​ជាមួយ​នឹង​ភាព​ល្បី​ល្បាញ ក៏​មាន​ផលិត​ផល​ក្លែង​បន្លំ​មួយ​ចំនួន​ដែល​មាន​រូប​រាង​ដូច​របស់​ពិត​បេះ​បិទ ​ហើយ​តម្លៃ​ក៏​ថោក​ជាង​ទៀត។

​ពេល​ថ្មីៗ​នេះ ​មាន​កាស​ឥត​ខ្សែ​ម៉ាក i10 TWS ​ដែល​មាន​រូប​រាង​ខាង​ក្រៅ​ដូច​មែន​ទែន មើល​សឹង​តែ​ច្រឡំ​គ្នា ប៉ុន្តែ​ក៏​មាន​ចំណុច​ខុស​គ្នា​ដែល​អ្នក​អាច​សំគាល់​បាន​។

​កាស​ឥត​ខ្សែ​ម៉ាក i10 TWS ​ជា​ប្រភេទ​កាស​ផលិត​ពី​ជ័រ​កាបូន ​មាន​ប្រើ​រន្ធ​សាក​ភ្លើង USB Type-C ​មាន​បច្ចេកវិទ្យា​សាក​ភ្លើង​ឥត​ខ្សែ Qi-based Wireless ​ដែល​ AirPods គ្មាន​បច្ចេកវិទ្យា​នេះ​ទេ។ វា​ក៏​មាន​ភ្លើង LED Charging នៅ​ខាង​មុខ តែ​គ្មាន​បច្ចេកវិទ្យា Bluetooth លើសំបក​កាស​ទេ។

​ត្បិត​ថា​កាស​ម៉ាក i10 TWS មាន​គុណភាព​ទាប​ជាង AirPods ពេល​ចុច​ទៅ​មាន​សំឡេង​រំខាន តែ​ស្រាល​ជាង តូច​ជាង និង​ផ្នែក​ខាង​ក្នុង​ឬ​បច្ចេកវិទ្យា វា​ត្រដំ​ត្រសង​គ្នា។

ប្រភពបានបញ្ជាក់ថា​ គុណភាព​សំឡេង​ក៏​មិន​ចាញ់​គ្នា​ដែរ ​ជាពិសេស​នៅ​ពេល​ដាក់​កាស​និយាយ​គ្នា​ក៏​មិន​អន់​ដែរ។ ឯ​របៀប​ប្រើ​ក៏​មិន​សូវ​ខុស​គ្នា​នោះ​ទេ ថែម​ទាំង​អាច​ភ្ជាប់​ជាមួយ Voice Assistant ដូច Siri ។

​កន្លែង​ដែល​ខុស​គ្នា​ពី AirPods គឺ​កាស​ម៉ាក i10 TWS គ្មាន​កន្លែង​ដាក់​ឲ្យ​ចម្រៀង​បិទ​អូតូ(ស្វ័យប្រវត្តិ) ទេ វា​ប្រើ​របៀប​បិទ​ដូច​កាស Bluetooth ដទៃ​ដែរ ហើយ​ក៏​មិន​អាច​ភ្ជាប់​បាន​ឆ្ងាយ​ណាស់​ដែរ ឯ​ថាមពល​ថ្ម​រស់​បាន ៣ ម៉ោង​ប៉ុណ្ណោះ។

ចំពោះ​តម្លៃ​គឺ ៥០ ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​កាស AirPods ដល់​ទៅ ១៥៩ ដុល្លារ៕

​អានអត្ថបទទាក់ទង៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ រក្សា

មតិយោបល់