• 2019-03-18 02:48:54
  • ព័ត៌មាន

សាក​កម្លាំង Galaxy S10+ និង iPhone XS Max ឃើញ​ខ្លាំង​ម្យ៉ាង​ម្នាក់

  • 2019-03-18 02:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​ប្រៀប​ធៀប​លើ​សមត្ថភាព​បើក​កម្មវិធី និង រក្សា​ទុក​កម្មវិធី​ក្នុង RAM របស់​ Galaxy S10+ និង iPhone XS Max បាន​ចេញ​ផ្សាយ​​មុន​នេះ​បន្តិច។

ការ​ប្រៀប​ធៀប​គឺ​បាន​ចាប់​ផ្ដើម​ដោយ​ការ​បើក​កម្មវិធី​ចំនួន ១៦ ដែល​មាន​តាំង​ពី​កម្មវិធី​បណ្ដាញ​សង្គម, កម្មវិធី​ការិយាល័យ និង ហ្គេម​ផង​ដែរ។ នៅ​ដំណាក់​កាល​ទី​មួយ​នេះ iPhone XS Max អាច​បញ្ចប់​ការ​បើក​កម្មវិធី​ទាំង​ ១៦ ​បាន​មុន​ Galaxy S10+ ​ចំនួន ៤ វិនាទី។

នៅ​ដំណាក់​កាល​ទី​ពីរ​គឺ​ការ​សាក​ល្បង​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ក្នុង RAM លើ​ស្មាតហ្វូន​ទាំង​ពីរ ដោយ iPhone XS Max មាន​ RAM ទំហំ ៤ GB និង Galaxy S10+ មាន​ RAM ទំហំ ៨ GB។ ដំណាក់​កាល​ទី​ពីរ​នេះ ឃើញ​ថា​ Galaxy S10+ អាច​បញ្ចប់​​បាន​មុន​ iPhone XS Max ​ប្រមាណ ២០ វិនាទី​ឯណោះ ដោយ​ហេតុ​ថា S10+ មាន​ RAM ទំហំ​ធំ​ជាង៕

ចុចអាន៖

​ ​ ​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់