- 2019-03-16 03:55:12
- ព័ត៌មាន
Huawei ត្រៀមចិត្តធ្វើរឿងនេះ បើចាញ់ក្ដីនៅសហរដ្ឋអាមេរិក
- 2019-03-16 03:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ត្រៀមចិត្តធ្វើរឿងនេះ បើចាញ់ក្ដីនៅសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសថា បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធសហរដ្ឋអាមេរិក ប្រឆាំងនឹងធម្មនុញ្ញភាពនៃមាត្រា 889 នៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ ២០១៩ (NDAA) ។ តាមរយៈសកម្មភាពនេះ ក្រុមហ៊ុន Huawei ស្វែងរកសាលក្រម ប្រកាសថាការដាក់កំហិតទៅលើក្រុមហ៊ុន Huawei គឺមិនសមស្របតាមរដ្ឋធម្មនុញ្ញ និងការបង្គាប់បញ្ជាជាអចិន្ត្រៃយ៍ប្រឆាំងនឹងការរឹតត្បិតទាំងនេះ។
ក្នុងបទសម្ភាសន៍កាលពីថ្មីៗនេះជាមួយសារព័ត៌មាន Die Welt លោក Richard Yu នាយកប្រតិបត្តិ Huawei បានលើកឡើងថា ៖ "យើងបានរៀបចំរួចរាល់ហើយ នូវប្រព័ន្ធប្រតិបត្តិការ (OS) របស់ពួកយើង។ ប្រសិនបើយើងមិនអាចប្រើប្រាស់ប្រព័ន្ធទាំងនេះ (Android និង Windows) បានទៀត យើងនឹងត្រៀមខ្លួនដាក់ផ្ដើមផែនការ B”។
សារព័ត៌មាន South China Morning Post បានចុះផ្សាយថា Huawei បានចាប់ផ្ដើមរៀបចំប្រព័ន្ធអេកូរបស់ខ្លួនតាំងពី ៧ ឆ្នាំមុន ក្រោយពីមានការស៊ើបអង្កេតពីសហរដ្ឋអាមេរិក។ ផ្អែកតាមការលើកឡើងរបស់លោក Richard ក្រុមហ៊ុន Huawei នឹងនៅតែបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និង Windows។ ប៉ុន្តែប្រសិនបើសង្គ្រាមផ្លូវច្បាប់ធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យឺន នោះ Huawei មិនរារែកនឹងប្រើប្រព័ន្ធប្រតិបត្តិដែលបង្កើតដោយខ្លួនឯងនោះទេ៕