• 2019-02-24 02:47:00
  • ព័ត៌មាន

OnePlus 5G តម្លៃ​ក្រោម ១ ០០០ ដុល្លារ​នឹង​ចូល​ដល់​ដី​អាមេរិក​ឆាប់ៗ​នេះ!

  • 2019-02-24 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​បំពាក់​បច្ចេកវិទ្យា 5G ដំបូង​បង្អស់​របស់ OnePlus ​អាច​នឹង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ទឹកដី​សហរដ្ឋ​អាមេរិក ​ក្រោយ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ដ៏​ធំ MWC ​២០១៩ បាន​បញ្ចប់​។

​ស្មាតហ្វូន OnePlus 7 ជា​ឈ្មោះ​ដែល​គេ​រំពឹង​ខ្ពស់​ថា នឹង​បំពាក់​ដោយ​បន្ទះឈីប​ Snapdragon 855 ​ជា​ប្រភេទ​ឈីបX50 5G modern។ នាយកប្រតិបត្តិ OnePlus លោក Pete Lau បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​នេះ ​អាច​នឹង​មាន​តម្លៃ​ក្រោម ១០០០ ដុល្លារ​ប៉ុណ្ណោះ ​មិន​អាច​ឲ្យ​ថ្លៃ​លើស​នេះ​បាន​ទេ ទោះ​បី​ជា​ទីផ្សារ​អាមេរិក​ជា​កន្លែង​ធំក៏​ដោយ។

​លោក​បន្ថែម​ថា ​ស្មាតហ្វូន​នោះ​នឹង​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ​ដែល​មាន​បច្ចេកវិទ្យា​ថ្មីៗ​ជូន​អ្នក​គាំទ្រ​មិន​ឲ្យ​ខក​បំណង​ទេ៕

អានបន្ត៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់