- 2019-02-24 02:22:53
- ព័ត៌មាន
សឹងមិនជឿ! ទូរសព្ទតម្លៃជាង ៤០០ ដុល្លារ បានពិន្ទុ AnTuTu លើស iPhone XS Max
- 2019-02-24 02:22:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឹងមិនជឿ! ទូរសព្ទតម្លៃជាង ៤០០ ដុល្លារ បានពិន្ទុ AnTuTu លើស iPhone XS Max
ចន្លោះមិនឃើញ
នៅថ្ងៃទី ២០ ខែកុម្ភៈកន្លងទៅនេះ ក្រៅពី Samsung បានបង្ហាញចេញ Galaxy S10 និង Galaxy Fold ហើយនោះ ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនផងដែរគឺម៉ូដែល Mi 9។
Xiaomi Mi 9 មានបំពាក់អេក្រង់ AMOLED ទំហំ ៦,៣៩ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ២៣៤០ x ១០៨០ ភីកសែល។ កាមេរ៉ាខាងក្រោយមានចំនួន ៣ គ្រាប់ មានទំហំ ៤៨MP+១៦MP+១២MP និងកាមេរ៉ាមុខមានកម្រិត ២០ MP។
បន្ទះឈីបលើ Mi 9 គឺជាប្រភេទ Snapdragon 855 ដែលមានល្បឿនរត់ដល់ទៅ ២,៨៤ GHz។ ហើយក៏មានអមដោយ RAM ទំហំ ៦ GB និងអង្គផ្ទុកជម្រើស ៦៤ GB ឬ ១២៨ GB ជាប្រភេទសម្រាប់លក់លើទីផ្សារសកល។ នៅក្នុងប្រទេសចិន Mi 9 ក៏មានជម្រើស RAM ទំហំ ៨ GB និង ១២ GB ផងដែរ។
គួរដឹងថានៅទីផ្សារប្រទេសចិនប្រភេទ Xiaomi Mi 9 នេះមានដាក់លក់ក្នុងតម្លៃចាប់ពីប្រមាណ ៤៤៥ ដុល្លារប៉ុណ្ណោះ។ ត្បិតថាមានតម្លៃធូរថ្លៃមែន ប៉ុន្តែកម្លាំងម៉ាស៊ីនរបស់វាមិនធម្មតានោះឡើយ។ បើតាមការធ្វើតេស្តរបស់ក្រុមការងារ GSMArena បានបង្ហាញ ការធ្វើតេស្តតាមរយៈកម្មវិធី AnTuTu ស្មាតហ្វូន Mi 9 នេះអាចបានពិន្ទុសរុបដល់ទៅ ៣៧២ ០០៦ ច្រើនជាង iPhone XS Max ប្រមាណ ២ ម៉ឺនពិន្ទុ។ iPhone XS Max គឺជាអ្នកកាន់កាប់តំណែងកំពូលលើ AnTuTu ពីមុនមក។
ការធ្វើតេស្តលើ Geekbench វិញ Mi 9 អាចទទួលបានពិន្ទុ ៣៥០៣ និង ១១១៨១ ដែលពិន្ទុនេះនៅចាញ់ iPhone XS Max បន្តិចបន្តួច។ XS Max ទទួលបានពិន្ទុ ៤៧៧៧ និង ១១៤៣២ នៅលើ Geekbench។
ក្រៅពីមានម៉ាស៊ីនកម្លាំងខ្លាំងហើយនោះ ស្មាតហ្វូនតម្លៃជាង ៤០០ ដុល្លារនេះ ក៏ខ្លាំងខាងផ្នែកថតរូបផងដែរ។ DxOMark បានដាក់ពិន្ទុសរុបឲ្យ Mi 9 ចំនួន ១០៧ ពិន្ទុ ស្ថិតនៅក្រោម Mate 20 Pro, P20 Pro និង Galaxy S10+ ប៉ុន្តែយកឈ្នះ XS Max។
Xiaomi Mi 9 នឹងចាប់ផ្ដើមចេញលក់នៅលើទីផ្សារក្នុងស្រុកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ បន្ទាប់មកនឹងចូលទឹកដីចក្រភពអង់គ្លេស និង ទីផ្សារលោកខាងលិច ដែល Xiaomi មានទីផ្សារច្រើនគួរសម៕
ចុចអាន៖