- 2019-02-23 06:45:25
- ព័ត៌មាន
រឹតតែច្បាស់ហើយថា Apple ចេញ iPhone 5G ក្រោយគូប្រជែង
- 2019-02-23 06:45:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឹតតែច្បាស់ហើយថា Apple ចេញ iPhone 5G ក្រោយគូប្រជែង
ចន្លោះមិនឃើញ
កន្លងមកអ្នកវិភាគជាច្រើនបានបង្ហាញក្ដីរំពឹងថា iPhone ដែលអាចទ្រាំទ្រនឹងសេវា 5G នឹងលេចមុខនៅឆ្នាំ ២០២០ ឯណោះ។ ពេលនេះការចុះផ្សាយថ្មីចុងក្រោយរបស់ Reuters បានបញ្ជាក់បន្ថែមលើកាលបរិច្ឆេទនេះ។
តាមការចេញផ្សាយរបស់ Reuters ប្រធានក្រុមហ៊ុន Intel បានលើកឡើងថាឈីប 5G របស់ខ្លួននឹងបង្ហាញមុខលើស្មាតហ្វូននៅឆ្នាំ ២០២០។ គួរដឹងថាបច្ចុប្បន្ននេះ Intel គឺជាដៃគូផ្គត់ផ្គង់ដ៏ធំរបស់ Apple សម្រាប់ឈីប Modem លើ iPhone។ ដូចនេះការលើកឡើងនេះ មានន័យថានៅឆ្នាំ ២០២០ ទើប Apple អាចចេញ iPhone 5G បាន។
គួរដឹងថាក្រុមហ៊ុនផលិតស្មាតហ្វូន Android ភាគច្រើននាពេលបច្ចុប្បន្នកំពុងសង្វាតបញ្ចេញស្មាតហ្វូន 5G ដំបូងរបស់ខ្លួន ដែលប្រើប្រាស់នូវឈីប Modem 5G របស់ក្រុមហ៊ុន Qualcomm។ ចំពោះ Apple វិញ ដោយសារតែមានជម្លោះជាមួយនឹង Qualcomm ទើបក្រុមហ៊ុននេះ មិនអាចប្រើប្រាស់ឈីបរបស់ Qualcomm បាន៕