• 2019-01-30 02:24:40
  • ព័ត៌មាន

ចំណូល​​លក់​ iPhone របស់​ Apple ធ្លាក់​ចុះ​ខ្លាំង​បំផុត​នៅចុងឆ្នាំ ២០១៨

  • 2019-01-30 02:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ ២០១៨ ដោយ​​អាច​រក​ចំណូល​បាន​សរុប​ ៨៤,៣ ពាន់​លាន​ដុល្លារ ដែល​មាន​ការ​ធ្លាក់​ចុះ ៥% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។

ចំណូល​បាន​ពី​ការ​លក់ iPhone មាន​ការ​ធ្លាក់​ចុះ ១៥% ​ដោយ​លក់​បាន​ ៥១,៩ ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​មុន​លក់​បាន​ ៦១,១ ពាន់​លាន​ដុល្លារ ។ ដោយ​ឡែក​ចំណូល​បាន​ពី​ការ​លក់​ផលិតផល​ដទៃ និង​សេវាកម្ម​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ចំណូល​ពី​​ការ​បម្រើ​សេវាកម្ម​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៨ ​មាន​ចំនួន​ ១០,៩ ពាន់​លាន​ដុល្លារ​ កើន​ឡើង​ ១៩%។ ចំណូល​ពី​ការ​លក់​ iPad បាន​កើន​ឡើង​ ១៧%, ចំណូល​ពី​ការ​លក់​កុំព្យូទ័រ Mac កើន​ឡើង​ ៩% និង​ចំណូល​ពី​ការ​លក់​ផលិតផល​ផ្សេង​ទៀត​កើន​ឡើង ៣៣%។

មើល​លើ​ប្រាក់​ចំណេញ​វិញ នៅ​​ត្រីមាស​ដដែល​នេះ Apple អាច​រក​បាន​ ១៩,៩៦ ពាន់​លាន​ដុល្លារ​ ខណៈ​ឆ្នាំ​កន្លង​ទៅ​អាច​រក​បាន​ ២០,០៦ ពាន់​លាន​ដុល្លារ

ចុចអាន៖

ប្រភព៖ Apple ប្រែ​សម្រួល៖ សុខហេង

មតិយោបល់