• 2019-01-29 02:44:00
  • ព័ត៌មាន

ឆ្នាំ​២០១៨ Huawei ជា​ជើង​ខ្លាំង​ក្នុង​​ទីផ្សារ​ចិន លក់​ស្មាតហ្វូន​បាន​ច្រើន​ជាងគេបំផុត!

  • 2019-01-29 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​២០១៨ Huawei បាន​លក់​ចេញ​ស្មាតហ្វូន​​ ១០៥លានគ្រឿង កើន​ឡើង ១៦ ភាគរយ និង​មាន​ចំណែក​ទីផ្សារ ២៧ ភាគរយ​​ច្រើន​ជាង​គេ​បំផុត​លើ​ទីផ្សារ​ចិន បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ខណៈ​ក្រុមហ៊ុន​ទូរសព្ទ​ភាគច្រើន​ធ្លាក់​ចុះ។

តួលេខរបស់ក្រុមហ៊ុនទាំង៥ ឆ្នាំ​២០១៨

លេខ​២​បាន​លើ​ក្រុមហ៊ុន Oppo មាន​ចំណែក​ទីផ្សារ ២០ភាគរយ និង​ធ្លាក់​ចុះ​២ ភាគរយ។ លេខ​៣ បាន​លើ Vivo មាន​ចំណែក​ទីផ្សារ ២០ភាគរយ និង​​កើន​៩ ភាគរយ។ លេខ​៤ បាន​លើ MiXiaomi មាន​ចំណែក​ទីផ្សារ ១២ភាគរយ និង​ដាំ​ក្បាល​ចុះ ៦ ភាគរយ។ លេខ​៥​បាន​លើ Apple មាន​ចំណែក​ទីផ្សារ ៩ ភាគ និង​ដាំ​ក្បាល​ចុះ ១៣ ភាគរយ។ ចំណែក​ក្រុមហ៊ុន​ផ្សេង​ទៀត​មាន​ចំណែក​ទីផ្សារ ១២ភាគរយ និង​ធ្លាក់​ចុះ​៦០​ភាគរយ​ បើ​ធៀប​​នឹង​ឆ្នាំ​២០១៧។

គួរ​បញ្ជាក់​ថា​ឆ្នាំ​២០១៨ ការ​ចែកចាយ​ស្មាតហ្វូន​លើ​ទី​ផ្សារ​ប្រទេស​ចិន​មាន​ចំនួន ៣៩៦ លាន​គ្រឿង​ធ្លាក់​ចុះ ១៤ ភាគរយ​ពី​ឆ្នាំ​២០១៧ ហើយ​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​៕

អត្ថបទផ្សេងទៀត

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់