
- 2019-01-29 06:57:29
- ព័ត៌មាន
Apple បិទមុខងារមួយភ្លាមៗ ក្រោយកើតមានកំហុសបច្ចេកទេសធ្ងន់
- 2019-01-29 06:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 1
Apple បិទមុខងារមួយភ្លាមៗ ក្រោយកើតមានកំហុសបច្ចេកទេសធ្ងន់
ចន្លោះមិនឃើញ
សេវាកម្ម FaceTime របស់ Apple ត្រូវបានប្រទះឃើញថាមានចន្លោះប្រហោង ដោយនៅពេលអ្នកតេទៅនរណាម្នាក់តាម FaceTime អ្នកនឹងអាចឮសំឡេងពីម្ខាងទៀត ទោះបីគេមិនទាន់ចុចទទួល ឬចុចបិទក្ដី។
តបនឹងបញ្ហានេះ Apple បានបិទដំណើរការមុខងារ Group FaceTime នៃសេវាកម្ម FaceTime ជាបណ្ដោះអាសន្ន ដោយសន្យាថានឹងបញ្ចេញកំណែទម្រង់ដោះស្រាយបញ្ហានៅចុងសប្ដាហ៍នេះ។ យ៉ាងណាក្ដី Apple មិនបាននិយាយលម្អិតលើភាពចន្លោះប្រហោងនេះទេ។
គួរដឹងថាបញ្ហាចន្លោះប្រហោងនេះទំនងជាកើតមានតែនៅលើឧបករណ៍ iOS ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12.1 ឡើងទៅប៉ុណ្ណោះ៕
ចុចអាន៖