• 2019-01-24 03:17:13
  • ព័ត៌មាន

WhatsApp ចាប់​ផ្ដើម​កំណត់​ចំនួន​សារ​ចែក​រំលែក ដើម្បី​កាត់​បន្ថយ​ព័ត៌មាន​មិន​ពិត​​

  • 2019-01-24 03:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

WhatsApp គឺ​ជា​ក្រុមហ៊ុន​ចំណុះ របស់​ក្រុមហ៊ុន​យក្ស Facebook បាន​ដាក់​ការ​រឹត​បន្តឹង​ក្នុង​ប្រទេស​ឥណ្ឌា​មុន​គេ ដែល​ជា​ទីផ្សារ​អន្តរ​ជាតិ​ដ៏​ធំ​បំផុត​មាន​អ្នក​កំពុង​ប្រើ​ប្រាស់ Internet ច្រើន​ជាង ៥០០​លាន និង​អាច​កើន​ឡើង​ច្រើន​ជាង​៩០០លាន នៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​មាន​សារ​បោក​បញ្ឆោត​បណ្ដាល​ឱ្យ​មាន​ជន​រង​គ្រោះ​ប្រមាណ ១២​នាក់​ត្រូវ​បាន​សម្លាប់ ដោយ​គេ​យល់​ច្រឡំ​ថា​ជា​អ្នក​ចាប់​ពង្រត់​កុមារ​ដោយ​សារ​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​តាម​រយៈ WhatsApp ។

ថ្មីៗ​នេះ​ដែរ WhatsApp បាន​ចាប់​ផ្ដើម​ធ្វើការ​រឹត​បន្តឹង​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ដោយ កំណត់​ចំនួន​សារ​ក្នុង​ការ​ចែក​រំលែក​ដើម្បី​កាត់​បន្ថយ ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត។

ឆ្លង​កាត់​រយះ​ពេល​៦ខែ​នៃ​ការ​ពិសោធន៍​កន្លង​មក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ក្រុមហ៊ុន​បាន​ប្រកាស​កាល​ថ្ងៃ​ចន្ទ​ថា​នឹង​ធ្វើការ​រឹត​បន្តឹង​លើ​ចំនួន​ចែក​រំលែក​សារ​បាន​តែ​៥ ក្នុង​មួយ​ដង ដែល​កាល​ពី​មុន​បាន​រហូត​ដល់​២០ នៅ​ក្រៅ​ប្រទេស​ឥណ្ឌា។

ក្រុមហ៊ុន​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ការ​កំណត់​សារ​នេះ​នឹង កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​សារ​ដែល​បាន​បញ្ជូន​បន្ត​នៅ​ទូទាំង​ពិភពលោក​ហើយ​ថា​ដែន​កំណត់​នេះ​នឹង​ជួយ​រក្សា WhatsApp ជា​វេទិកា​ផ្ញើ​សារ​ឯកជន​សម្រាប់​ទំនាក់ទំនង​ជិត​ស្និទ្ធ។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា

ក្នុង​ការ​ពិភាក្សា​ព័ត៌មាន​ក្លែងក្លាយ រដ្ឋាភិបាល​ឥណ្ឌា​បាន​ទាម​ទារ ឲ្យ​ក្រុមហ៊ុន WhatsApp ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ខណៈ​ពេល​ដែល ក្រុមហ៊ុន WhatsApp បាន​បដិសេធ​សំណើ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ដូច​ជា​ការ​តាម​ដាន​សារ​ផ្ទាល់​ខ្លួន ក្រុមហ៊ុន​បាន​ចាត់​វិធាន​ការ​ផ្សេង​ទៀត​ដូចជា ការ​ដាក់​ស្លាក​សារ​ដែល​ត្រូវ​បាន​បញ្ជូន​បន្ត ជា​ជាង​ការ​ផ្សំ​ឡើង​ដោយ​អ្នក​ផ្ញើ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា

អត្ថបទ៖ ម៉េងងី

មតិយោបល់