• 2018-12-13 01:58:11
  • ព័ត៌មាន

អី​យ៉ាស់​! Galaxy S10+ មាន​កាមេរ៉ា​ក្រោយ​ដល់ ៤ គ្រាប់​ឯណោះ​

  • 2018-12-13 01:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រូបរាង​នៃ​សម្បក​ការពារ​ Galaxy S10 Lite, S10 និង S10+ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Olixar បាន​លេច​ចេញ​ឡើង ដែល​​អាច​ឲ្យ​ដឹង​ពី​ចំណុច​ពិសេសៗ​មួយ​ចំនួន​លើ​ស្មាតហ្វូន​គម្រប់​ខួប​ទី ១០ ឆ្នាំ​នេះ។

Galaxy S10 Lite និង​ S10 ធម្មតា​ មាន​បំពាក់​អេក្រង់​ទំហំ​ធំ​ មាន​រន្ធ​កាមេរ៉ា​បង្កប់​លើ​អេក្រង់​ AMOLED ហើយ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​រហូត​ដល់ ៣ គ្រាប់។ លើស​ពី​នេះ​សម្រាប់​ Galaxy S10+ វិញ​ មាន​កាមេរ៉ា​ Selfie ដល់​ពីរ​គ្រាប់​ ហើយ​កាមេរ៉ា​ក្រោយ​មាន​រហូត​ដល់ ៤ គ្រាប់។

តាម​រយៈ​រូបភាព​មើល​ឃើញ​ថា​បង្គំ​កាមេរ៉ា ៣ គ្រាប់​លើ​ S10 Lite និង​ S10 មាន​​ឡេន​កាមេរ៉ា​ធំ​នៅ​ចំ​កណ្ដាល​ ដែល​ទំនង​ជា​កាមេរ៉ា​មេ ហើយ​ពីរ​ទៀត​អាច​ជា​ប្រភេទ​ឡេន​ Telephoto និង​ឡេន​ Wide-Angle។

ចំណែក​បង្គំ​កាមេរ៉ា​ ៤ គ្រាប់​របស់​ S10+ ទំនង​ជា​មាន​លាយ​ឡំ​ដោយ​កាមេរ៉ា​មេ​​, ​​កាមេរ៉ា​ Telephoto, កាមេរ៉ា​ Wide-Angle និង​ចុង​ក្រោយ​គេ​អាច​ជា​កាមេរ៉ា​វាស់​ជម្រៅ​រូបភាព​ ដូច​ជា​ការ​រៀប​ចំ​នៅ​លើ Galaxy A9 (2018) ដែរ។

គួរ​ដឹង​ថា​ក្រុមហ៊ុន​ Olixar តែង​បាន​ដឹង​មុន​នូវ​វិមាត្រ​របស់​​ស្មាតហ្វូន​ដែល​រៀប​នឹង​បង្ហាញ​មុខ​លើ​ទីផ្សារ ហេតុ​នេះ​រូបភាព​ទាំង​អស់​នេះ​អាច​ជា​រូប​រាង​ពិត៕ ​​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់