- 2018-12-12 05:20:00
- ព័ត៌មាន
ហេតុផលសំខាន់ ៥ យ៉ាងដែលអ្នកគួរប្រើ OPPO R17 Pro ស្មាតហ្វូនកាមេរ៉ា ៣ គ្រាប់
- 2018-12-12 05:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលសំខាន់ ៥ យ៉ាងដែលអ្នកគួរប្រើ OPPO R17 Pro ស្មាតហ្វូនកាមេរ៉ា ៣ គ្រាប់
ចន្លោះមិនឃើញ
ក្រោយពី OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro នៃត្រកូល R ចុងក្រោយរបស់ខ្លួនកាលពីចុងសប្ដាហ៍មុន នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar) មកឃើញថាម៉ូដែលនេះ បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ក៏ដូចជាអ្នកនិយមប្រើទូរសព្ទស្មាតហ្វូន ជាពិសេស OPPO នេះឯង។
ថ្ងៃនេះ យើងសូមណែនាំនូវហេតុផល ៥ យ៉ាងដែលលោកអ្នកគួរតែជ្រើសរើសប្រើស្មាតហ្វូន OPPO R17 Pro នេះ ៖
#១) បច្ចេកវិទ្យាសាកថ្មលឿន Super VOOC
R17 Pro បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលបច្ចេកវិទ្យានេះប្រើប្រាស់នូវសម្ពាធភ្លើងទាបក្នុងការសាកថ្មទូរសព្ទគឺ 10V5A ស្មើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុនបានដល់ទៅ 40% ក្នុងរយៈពេល 10 នាទី ហើយវាប្រើពេលត្រឹមតែជាង 40នាទី នឹងអាចសាកថ្មដែលមានទំហំសរុប 3700 mAh ឱ្យពេញបាន។
បច្ចេកវិទ្យាសាកថ្មលឿននេះ នឹងពិតជាបានជួយដល់អ្នកដែលមានការរវល់ តែត្រូវការប្រើប្រាស់ទូរសព្ទ និងចង់សាកថ្មបានលឿន។ បន្ថែមពីនេះ វាក៏មិនធ្វើឱ្យទូរសព្ទអ្នកឡើងកម្ដៅនោះទេ នៅពេលកំពុងសាកថ្ម និងពិតជាជម្រើសល្អសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមក្នុងទូរសព្ទបណ្ដើរ សាកថ្មបណ្ដើរផងដែរ។
#២) កាមេរ៉ាថតរូបស្អាតខ្លាំង
OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាទី១ គឺជាប្រភេទកាមេរ៉ាមេមានទំហំ 12 មេហ្កាភិគសែល និងមាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាពនៃកម្រិតពន្លឺពី F1.5/F2.4។
កាមេរ៉ាទី២ ជាប្រភេទ Depth Sensor ទំហំ 20 MP និងកាមេរ៉ាទី៣ ជាប្រភេទកាមេរ៉ា Time of Flight។ ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង OIS អមមកជាមួយមុខងារ Ultra Night Mode និងមុខងារ Color Mode ធ្វើឱ្យការថតរូបនៅពេលយប់របស់អ្នកកាន់តែច្បាស់ ហើយពណ៌នៃរូបភាពក៏កាន់តែស្រស់បំព្រង។
ដូចនេះ ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ទូរសព្ទក្នុងការផ្តិតយករូបភាពនាពេលយប់នោះ កុំស្ទាក់ស្ទើរអី ម៉ូដែល R17 Pro នេះអាចបំពេញតម្រូវការរបស់អ្នកបានយ៉ាងល្អជាក់ជាមិនខាន។ លើសពីនេះ វាក៏ពិតជាជម្រើសល្អសម្រាប់យុវវ័យ និងមនុស្សសម័យថ្មីស៊ីវិល័យ ចូលចិត្តថតរូបពេលយប់ស្អាតៗ ច្បាស់ មិនងងឹត និងមានពណ៌ល្អ ដើម្បីបង្ហោះក្នុងបណ្ដាញសង្គមនានា ជាពិសេស Facebook ឬ Instagram ជាដើម។
#៣) ការរចនារូបរាងទាក់ទាញ
R17 Pro មានការរចនានូវតួខ្លួនដ៏ទាក់ទាញ (Radiant Mist)។ ការរចនាពណ៌ Radiant Mist បែប 3D ពេលមើលទៅ ប្រៀបបានទៅនឹងមានពន្លឺឆ្លងកាត់អ័ព្ទ ធ្វើឱ្យពណ៌ដែលបង្ហាញចេញពីជ្រុងនីមួយៗ មើលមកមិនដូចគ្នា មើលទៅកាន់តែមានភាពលេចធ្លោនិងទាក់ទាញ។
ជាពិសេសតួខ្លួនស្រោបដោយកញ្ចក់ Corning Gorilla ជំនាន់ទី៦ មុនគេបង្អស់ ដែលមានភាពរឹងមាំ ងាយស្រួលចាប់កាន់ និងមិនរអិល។
#៤) សមត្ថភាពប្រើប្រាស់ប្រចាំថ្ងៃ
R17 Pro បានបំពាក់មកជាមួយនូវកម្លាំងម៉ាស៊ីនខ្លាំង ដែលវាមាន RAM ទំហំ 8 GB មានអង្គផ្ទុកទិន្នន័យ ROM ទំហំ 128 GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 និងដើរលើ Android 8.1។
R17 Pro មានអេក្រង់ទំហំ 6.4 អ៊ីញ ដែលមានទម្រង់អេក្រង់រាងតំណក់ទឹក អមមកជាមួយកម្រិតបង្ហាញ FHD+ ធ្វើឱ្យការទស្សនាវីដេអូក៏ដូចជាការលេងហ្គេមរបស់អ្នកកាន់តែត្រជាក់ភ្នែក។
ស្មាតហ្វូនម៉ូដែលនេះ មានកម្លាំងម៉ាស៊ីនខ្លាំងដែលអាចបើកហ្គេម ឬ កម្មវិធីដែលមានក្រាហ្វិកធំបានយ៉ាងរលូន មិនទាក់។ ឧទាហរណ៍៖ ដូចជាការលេងហ្គេម PUBG, RULES OF SURVIVAL.. ដោយគ្មានក្តីបារម្ភរឿងគាំង ឬកម្រិតក្រាហ្វិកមិនស្អាតទៀតនោះទេ។
បន្ថែមលើនេះទៀត វាក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។
#៥) តម្លៃ
បន្ថែមលើចំណុចលេចធ្លោទាំងអស់នេះ ម៉ូដែល R17 Pro នេះ ពិតជាជម្រើសល្អសម្រាប់អ្នក ដែលម៉ូដែលនេះត្រូវបានប្រកាសលក់ក្នុងតម្លៃ ៦៩៩ ដុល្លារអាមេរិក ហើយក៏នឹងចាប់ផ្ដើមមានលក់នៅលើ ទីផ្សារកម្ពុជានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ នេះផងដែរ ព្រមជាមួយកាដូដូចជា កាស Bluetooth ដបទឹក និងស៊ីម Smart ភ្ជាប់ជាមួយគម្រោង “Smart ធំហ្ម៎ង! ១២ សប្ដាហ៍” ផងដែរ៕