- 2018-12-12 01:56:57
- ព័ត៌មាន
Samsung ជាន់កែងខ្លួនឯង ពេលប្រកាសចេញ Galaxy A8s
- 2018-12-12 01:56:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ជាន់កែងខ្លួនឯង ពេលប្រកាសចេញ Galaxy A8s
ចន្លោះមិនឃើញ
Galaxy A8s ដែលប្រកាសចេញកន្លងទៅនេះគឺជាស្មាតហ្វូនដំបូងគេក្នុងលោកមានបង្កប់កាមេរ៉ា Selfie លើអេក្រង់ ហើយវាក៏ជាស្មាតហ្វូនដំបូងបំផុតរបស់ Samsung ដែលមិនមានរន្ធដោតកាស 3.5 mm។
អវត្តមានរន្ធដោតកាសនេះ ធ្វើឲ្យគេនឹកភ្នកដល់ពេលកន្លងទៅដែល Samsung ធ្លាប់បានរិះគន់ iPhone រឿងដករន្ធកាស 3.5 mm នេះ។ ជាក់ស្ដែងពេលឈរលើឆាកប្រកាស Galaxy Note 7 នៅឆ្នាំ ២០១៦ នាយកជាន់ខ្ពស់របស់ Samsung លោក Justin Denison បានដៀមដាម iPhone 7 ដែលគ្មានរន្ធកាស 3.5 mm។
ដើមឆ្នាំនេះ Samsung ក៏បានបញ្ឈឺ iPhone X លើចំណុចដែលគ្មានរន្ធកាស ក្នុងវីដេអូ "Ingenius" ដែលផ្សព្វផ្សាយពី Galaxy S9។ ខណៈដែលចចាមអារ៉ាមចេញផ្សាយថា Galaxy S10 នឹងនៅតែមានរន្ធកាសនេះ វាអាចជាស្មាតហ្វូនចុងក្រោយរបស់ Samsung ដែលមានរន្ធកាសនេះ។
កាលពីខែតុលាវិបសាយកូរ៉េខាងត្បូង ETNews បាននិយាយថា Samsung កំពុងពិចារណាលើការដករន្ធកាស 3.5 mm ចេញពី Galaxy Note 10 និង Galaxy S11៕
ចុចអាន៖