- 2018-12-11 01:54:39
- ផលិតផលថ្មី
ស្មាតហ្វូនដំបូងគេក្នុងលោក មានបង្កប់កាមេរ៉ាលើអេក្រង់ ចេញមុខផ្លូវការហើយ
- 2018-12-11 01:54:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនដំបូងគេក្នុងលោក មានបង្កប់កាមេរ៉ាលើអេក្រង់ ចេញមុខផ្លូវការហើយ
ចន្លោះមិនឃើញ
ម្សិលមិញនេះ Samsung បានប្រកាសចេញស្មាតហ្វូនមានកាមេរ៉ា Selfie បង្កប់លើផ្ទៃអេក្រង់ដំបូងគេក្នុងលោក ដែលជាម៉ូដែល Galaxy A8s។
Samsung បានហៅរចនាបថនេះថា Infinity-O ដោយមានអេក្រង់ទំហំ ៦,៤ អ៊ីញលាតសន្ធឹងពេញផ្ទៃ អាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០ x ២៣៤០ ភីកសែល។ កាមេរ៉ាដែលបង្កប់លើអេក្រង់នេះមានកម្រិត ២៤ MP ជាមួយ Aperture f/2.0។
ចំណុចលេចធ្លោដទៃទៀតរបស់ Galaxy A8s គឺមានបំពាក់ដោយបន្ទះឈីប Snapdragon 710 ដែលគួបផ្សំដោយ RAM ទំហំ ៦ GB ឬ ៨ GB។ អង្គផ្ទុកទិន្នន័យមានទំហំ ១២៨ GB ដែលអាចបន្ថែមបានដល់ទំហំ ៥១២ GB ឯណោះ។
ផ្នែកខាងក្រោយមានកាមេរ៉ាចំនួន ៣ គ្រាប់ ដោយកាមេរ៉ាមេមានកម្រិត ២៤ MP, កាមេរ៉ាទីពីរជាប្រភេទ Telephoto មានកម្រិត ១០ MP និងកាមេរ៉ាទីបីមានតួនាទីក្នុងការវាស់ជម្រៅរូបភាព ដោយមានកម្រិត ៥ MP។
Galaxy A8s មានផ្ទុកថ្មទំហំ ៣៤០០ mAh អាចសាកបញ្ចូលថ្មបានលឿនតាមរន្ធ USB-C និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo។ តម្លៃរបស់ស្មាតហ្វូននេះមិនត្រូវបានបង្ហាញនៅឡើយទេ ហើយអតិថិជននៅប្រទេសចិនអាចកុម្ម៉ង់ទិញទុកមុនបានចាប់ពីថ្ងៃនេះដល់ ២១ ខែធ្នូ៕
ចុចអាន៖