• 2018-12-11 06:48:59
  • ព័ត៌មាន

ក្រុមហ៊ុនចិនពិន័យបុគ្គលិកបើទិញ iPhone ប៉ុន្តែលើកទឹកចិត្តឲ្យទិញ Huawei/ZTE

  • 2018-12-11 06:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​ Menpad ដែល​ជា​​អ្នក​ផ្គត់ផ្គង់​អេក្រង់​ LCD ឲ្យ​ Huawei នឹង​ធ្វើ​ការ​ពិន័យ​បុគ្គលិក​ណា​ដែល​​ទិញ iPhone ប្រើ ក្នុង​បរិមាណ​ទឹក​លុយ​ដែល​​បាន​ចំណាយ​ទិញ​ iPhone។

បន្ថែម​ពី​នេះ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ ក្រុមហ៊ុន​ខាង​លើ​​សុខចិត្ត​​ជួយ​ចេញ​​ ១៥% ​លើ​ការ​ទិញ​ស្មាតហ្វូន​ Huawei ឬ ZTE ចំពោះ​បុគ្គលិក​ម្នាក់ៗ។ លក្ខខណ្ឌ​ពិសេស​នេះ​នឹង​មាន​សុពលភាព​រយៈពេល ៣ ឆ្នាំ ដែល​ផុត​សុពលភាព​នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០២១។

​​​គួរ​ដឹង​ថា​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​​ Huawei និង ZTE ជា​ការ​គំរាម​កំហែង​លើ​សន្តិសុខជាតិ និង​បាន​ប្រាប់​ដល់​សម្ពន្ធមិត្ត​របស់​ខ្លួន​​មិន​ឲ្យ​ប្រើ​ប្រាស់​​ឧបករណ៍​ Network និង​ស្មាតហ្វូន​ផលិត​ដោយ​ Huawei ទៀត​ផង។ ខណៈ​ដែល​ Huawei គឺ​ជា​អ្នក​ផ្គត់ផ្គង់​ឧបករណ៍​ Network ធំ​មួយ​លើ​សកលលោក និង​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​លំដាប់​ទី ២ ទៀត​ផង៕​​​​​​ ​​​​ ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់