- 2018-12-11 03:58:30
- ព័ត៌មាន
ក្បួនទាំង ៥ ចង់ជំនាញថតរូបតាមទូរសព្ទកុំចោលដាច់ខាត
- 2018-12-11 03:58:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនទាំង ៥ ចង់ជំនាញថតរូបតាមទូរសព្ទកុំចោលដាច់ខាត
ចន្លោះមិនឃើញ
បច្ចេកវិទ្យាកាមេរ៉ាលើទូរសព្ទកាន់តែអភិវឌ្ឍន៍ទៅមុខ អ្នកប្រើប្រាស់ ក៏ដូចជាអ្នកនិយមវិស័យថតរូបក៏ងាកមកចាប់អារម្មណ៍ច្រើន ដោយសារមិនចាំបាច់ចំណាយកម្លាំងស្ពាយកាមេរ៉ាធំៗជាប់ខ្លួន។ ម្យ៉ាងបើឃើញប្លង់ណាស្អាត ក៏អាចលើកទូរសព្ទមកថតភ្លាមៗ ជាពិសេសងាយស្រួលថតនៅតំបន់ដែលហាមឃាត់កាមេរ៉ាធំៗដូចក្នុងផ្សារទំនើបជាដើម។
យ៉ាងណា ដើម្បីក្លាយជាអ្នកថតរូបតាមទូរសព្ទដ៏ជំនាញម្នាក់ វាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ដោយក្នុងនោះមានក្បួនច្បាប់មួយចំនួនដែលអ្នកទើបចាប់ផ្ដើមគួរដឹង៖
១. សម្អាត Lens៖ បើប្រៀបធៀបទៅនឹងកាមេរ៉ាធំៗ មានទាំងកាបូប និងគម្រប Lens ការពារត្រឹមត្រូវ នៅតែមានដីនៅជាប់កញ្ចក់ Lens ហើយអ្នកប្រើត្រូវសម្អាតជាប្រចាំ ចុះទម្រាំតែទូរសព្ទដែលនៅក្នុងហោប៉ៅដោយគ្មានអ្វីការពារសោះ កញ្ចក់ Lens ប្រាកដជាសម្បូរទៅដោយធូលី ដែលធ្វើឲ្យរូបភាពរបស់អ្នកមិនមានភាពច្បាស់ល្អ។ ដូចនេះ អ្នកគួរសម្អាតវាជាមួយកំណាត់ទន់ៗ មុនពេលប្រើជាប្រចាំ។
២. ចុច Focus៖ ថ្វីត្បិត Smartphone មានបច្ចេកវិទ្យា Focus ដោយស្វ័យប្រវត្តិក៏ពិតមែន តែពេលខ្លះអ្វីដែលទូរសព្ទ Focus ឲ្យនោះ មិនដូចអ្វីដែលអ្នកចង់បាន ឬមិនមែនជាអ្វីដែលអ្នកចង់ Focus។ អ៊ីចឹងដើម្បីឲ្យប្រាកដថា រូបរបស់អ្នកច្បាស់ម៉ត់ល្អ ត្រូវតែចុច Focus ម្ដងទៀត មុននឹងចុចថត។
៣. ពន្លឺ៖ ពន្លឺមានដោយស្វ័យប្រវត្តិនៅលើទូរសព្ទ តែក៏មិនល្អគ្រប់ពេល ហើយមានពេលខ្លះ វាក៏មិនត្រូវតាមអ្វីដែលអ្នកថតចង់បាននោះដែរ។ ដំណោះស្រាយល្អ គឺអ្នកត្រូវតែទាញវាតាមអ្វីដែលចង់បានគ្រប់ពេល ដោយគ្រាន់តែចុច Focus លើកន្លែងដែលអ្នកចង់បានឲ្យជាប់បន្តិច វានឹងលោតបន្ទាត់ពន្លឺមួយ ឲ្យអ្នកទាញតាមចិត្តចង់។
៤. កុំ Zoom៖ បើទោះជាមាន Smartphone ខ្លះ បានបំពាក់ Lens Zoom លើទូរសព្ទរបស់ខ្លួនក៏ពិតមែន តែបើនិយាយពីគុណភាពវិញ វានៅតែមិនអាចយកមកប្រើផ្លូវការបាន ពោលគឺនៅតែមានគ្រាប់អុចៗច្រើន។ វិធីដោះស្រាយ គឺព្យាយាមដើរចូលឲ្យជិត Subject របស់អ្នកតាមតែអាចធ្វើទៅបាន។
៥. កុំខ្ជិល៖ បើចង់បានរូបថតស្អាត និងប្លែកពីគេ គួរព្យាយាមរកឲ្យបានច្រើនប្លង់ ហើយចុចឲ្យបានច្រើនប៉ុស្តិ៍ បើទោះបីជារូបដែលអ្នកថតបាននោះស្អាតហើយក៏ដោយ។ អាចសាកថតពីខាងលើ ខាងក្រោម ពីចំហៀង ឬពីប្រឡោះណាមួយក៏បាន នោះអ្នកនឹងឃើញពីភាពខុសគ្នានៃ Subject ដដែល ប៉ុន្តែប្លង់ផ្សេងគ្នា។
៦. កុំចោល Rule of Third៖ នៅលើទូរសព្ទអ្នកនិយមថតរូប ច្បាស់ជាមិនចោលផ្ទាំងក្រឡាៗ ដែលគេហៅថា Grid នោះទេ។ វិធីប្រើគ្រាន់តែ យក Subject របស់អ្នក ដាក់ឲ្យចំកន្លែងដែលបន្ទាប់រត់កាត់គ្នា អាចខាងឆ្វេងក៏បាន ឬខាងស្ដាំក៏បានទៅតាមទិដ្ឋភាពជាក់ស្ដែង។ អ្នកក៏អាចសាកថតរូបភាពដែលមិនចំបន្ទាត់រត់កាត់គ្នាក៏បាន ដើម្បីប្រៀបធៀបពីលទ្ធផលថា មួយណាគួរឲ្យទាក់ភ្នែកជាង៕