• 2018-11-29 07:10:20
  • ព័ត៌មាន

​Apple បែរ​ចេញ​មុខ​និយាយ​ផ្ទុយ​ពី​ដំណឹង​​ចេញ​ផ្សាយ​កន្លង​មក

  • 2018-11-29 07:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

​លោក Greg Joswiak​ ប្រធាន​ផ្នែក​ទីផ្សារ​ផលិតផល​របស់​ Apple ​បាន​​និយាយ​ប្រាប់​សារព័ត៌មាន​ CNET ថា​ iPhone XR ជា​ iPhone ​លក់​ដាច់​​ជាង​គេ​បំផុត​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចាប់​តាំង​ពី​បាន​ចេញ​លក់​មក។

ការ​លើក​ឡើង​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​ដំណឹង​ដែល​ចេញ​ផ្សាយ​កន្លង​មក​ថា​ iPhone XR មាន​តម្រូវ​ការ​ទាប​ជាង​ការ​រំពឹង​ទុក រហូត​នាំ​ឲ្យ​ Apple បញ្ជា​ឲ្យ​ដៃ​គូ​ផ្គត់ផ្គង់​កាត់​បន្ថយ​ការ​ផលិត​ស្មាតហ្វូន​ម៉ូដែល​នេះ។

ប្រសិន​នេះ​ជា​ការ​ពិត ​មាន​ន័យ​ថា​ iPhone XR ​អាច​លក់​ដាច់​បាន​ច្រើន​ជាង​ iPhone XS និង XS Max ​ជា​ប្រចាំ​ថ្ងៃ។ គួរ​ដឹង​ថា iPhone XR មាន​តម្លៃ​ចាប់​ពី ៧៤៩ ដុល្លារ និង iPhone XS/XS Max តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ និង ១០៩៩ ដុល្លារ ជា​តម្លៃ​នៅ​សហរដ្ឋអាមេរិក៕​​

ចុចអាន៖

​​​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់