• 2018-11-29 03:23:02
  • ព័ត៌មាន

ស្មាតហ្វូន​ចោះ​រន្ធ​លើ​អេក្រង់​របស់​​ Huawei បង្ហាញ​មុខ​បាន​មុន​ Samsung

  • 2018-11-29 03:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​​ថ្មី​ម៉ូដែល​ Nova 4 របស់​ Huawei ត្រូវ​បាន​លេច​មុខ​​ជា​លើក​ដំបូង​​ក្នុង​កម្មវិធី​​ប្រគំ​តន្ត្រី​មួយ​​ធ្វើ​ឡើង​ក្នុងប្រទេស​ចិន ដែល​ជា​កម្មវិធី​អបអរ​សាទរ​ថ្ងៃ​កំណើត​តារា​ចម្រៀង​ចិន​ Jackson Yee។

តាម​រយៈ​រូបភាព​បាន​បង្ហាញ​ថា​ Nova 4 មាន​បំពាក់​ដោយ​អេក្រង់​ដែល​មាន​រន្ធ​​តូច​មួយ​នៅ​ផ្នែក​​លើ​ខាង​ឆ្វេង ដែល​ជា​រន្ធ​កាមេរ៉ា។ រចនាបថ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​អេក្រង់​ Infinity-O ដែល​ Samsung បាន​បង្ហាញ​ចេញ​​កាល​ពី​​ដើម​ខែ​នេះ។ Infinity-O នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លេច​មុខ​លើ​ម៉ូដែល​ Galaxy S10 ដែល​ប្រកាស​ចេញ​ឆ្នាំ​ក្រោយ។

គួរ​ដឹង​ថា​ការ​បង្ហាញ​មុខ​របស់​ Nova 4 ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នេះ មិន​មែន​ជា​ការ​បង្ហាញ​មុខ​ផ្លូវ​ការ​នោះ​ទេ។ Huawei បាន​បញ្ជាក់​ថា​នឹង​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី Nova 4 នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ​ខាង​មុខ​នេះ៕​

ចុចអាន៖

​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់